ភ្នំពេញ ៖ ចំណុចលោកស្រី មូរ សុខហួរ ទទួលស្គាល់ពិតនោះ គឺថាអ្នកគាំទ្ររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ដែលត្រូវបានរំលាយ គឺជា «ក្រុមត្រឹមត្រូវ» ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា ។...
បរទេស៖ គេហដ្ឋានរបស់អតីត ប្រធានក្រុមប្រឹក្សាពិសេស និងជារដ្ឋបុរសរបស់ថៃ គឺលោក ប្រេម ទីនស៊ូឡានុន នឹងត្រូវប្រគល់ឱ្យកងទ័ព តាមរយៈការិយាល័យព្រះបរមរាជវាំង នៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកយាម បានបង្ហាញអ្នកយកព័ត៌មាន នៅជុំវិញលំនៅដ្ឋាន Si Sao Thewes...
ភ្នំពេញ ៖ មនុស្សប្រុសស្រីពីរនាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តមិនស្គាល់ម៉ាក បើកមកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម និងបុរសម្នាក់រង របួសធ្ងន់បាក់ជើង ត្រូវបញ្ជូន ទៅមន្ទីរពេទ្យ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅត្រង់ចំណុចមុខមណ្ឌល សុខភាពក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះទាំងពីរ...
បេរ៉ូត៖ កងទ័ពស៊ីរី និងតួកគី បានបាញ់កាំភ្លើងដ៏សាហាវ កាលពីថ្ងៃអង្គារ ជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបើកការវាយលុក ប្រឆាំងនឹងពួកឃឺដ កាលពីដើមខែតុលា នៅពេលដែលប្រទេសរុស្ស៊ី បានប្រកាសថា កងកម្លាំងឃឺដ បានដកខ្លួនចេញ ពីតំបន់ព្រំដែនសំខាន់ៗ នៅក្នុងប្រទេស ស៊ីរី។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩...
កំពង់ចាម ÷ លោក អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាមបានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់មូលដ្ឋាន មានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០- ២០ ២២...
ប្រតិភូនៃគណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន ទស្សនកិច្ច កងពលតូចដឹកជញ្ជូនលេខ៩៩ ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានទទួលស្វាគមន៍ឧត្តមសេនីយ៍ទោ រិន យានពីង ប្រធានគណៈប្រតិភូ មជ្ឈមណ្ឌលគាំទ្រភស្តុភារៈចម្រុះ គួយ លីង នៃគណៈកម្មការយោធាមជ្ឈឹម របស់កងទ័ពរំដោះប្រជាជនចិន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី កំពុងនិរទេសខ្លួន សំងំយកសុខ នៅក្រៅប្រទេស ដែលបានអំពាវនាវឲ្យ សហគមន៍អន្ដរជាតិជួយ នៅពេលចូលស្រុកខ្មែរវិញ គ្រាន់តែជាលេស ដើម្បីយកចិត្ត ប្រជាពលរដ្ឋថា ខ្លួនមកស្រុកខ្មែរ ពិតប្រាកដមែន ។...
ភ្នំពេញ ៖ ស្របជាមួយ នឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងចំណងទំនាក់ទំនងដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរចិន គួបផ្សំសក្តានុពល របស់ខេត្តព្រះសីហនុផងនោះ ភាគីចិនតាមរយៈ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន បានប្ដេជ្ញាជំរុញវិនិយោគិនមកពីហ្វូជាន ចូលមករកស៊ី នៅខេត្តព្រះសីហនុច្រើនថែមទៀត ។...
សេនហ្វ្រេនស៊ីស្កូ៖ កាលនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៦៩ លោកសាស្ត្រាចារ្យ Leonard Kleinrock និងក្រុមការងារនៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា នៅឡូសអាន់ជឺឡេស បានយកកំព្យូទ័រ ដើម្បីជជែកជាមួយម៉ាស៊ីនមួយ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Silicon Valley យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ព្រឹត្តិការណ៍នេះ បានផ្តល់កំណើតដល់បណ្តាញមួយ ក្រោយមកត្រូវបានគេស្គាល់ថា...
តូក្យូ៖ សារព័ត៌មាន Yomiuri បានរាយការណ៍ថា អាជ្ញាធរពន្ធរបស់ប្រទេសជប៉ុន បានកំណត់អតីតប្រធានក្រុមហ៊ុន Nissan Motor Co Ltd Ltd លោក Carlos Ghosn បានប្រើលុយក្រុមហ៊ុន សម្រាប់ការប្រើប្រាស់ឯកជន ដោយជំរុញករណីរបស់ក្រុមហ៊ុនផលិតរថយន្ត ដែលលោកបានបង្វែរមូលនិធិសាជីវកម្ម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ កាសែតជប៉ុនដោយមិន ដកស្រង់ប្រភពព័ត៌មានបាននិយាយថា ទីភ្នាក់ងារពន្ធដារជាតិបានរកឃើញថា លោក Ghosn បានប្រើលុយNissan អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង់ថ្លៃសេវាអ្នកពិគ្រោះយោបល់ ដល់ប្អូនស្រីរបស់លោក សម្រាប់ការងារប្រឌិត និងធ្វើការបរិច្ចាគទៅសាកលវិទ្យាល័យមួយ នៅប្រទេសលីបង់។ អតីតប្រធានក្រុមហ៊ុន Nissan មានសញ្ជាតិលីបង់រូបនេះ លោកកំពុងរង់ចាំការកាត់ក្តី នៅប្រទេសជប៉ុនពីបទចោទប្រកាន់ពីការប្រព្រឹត្តខុសហិរញ្ញវត្ថុ ដែលលោកបដិសេធ។ ក្រុមហ៊ុន Nissan បានកត់ត្រាទឹកប្រាក់ប្រមាណ ១៥០ លានយ៉េន (១,៤ លានដុល្លារ) ជាចំណាយរបស់លេខាធិការ សម្រាប់រយៈពេល ៣ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៤។ តាមការរាយការណ៍របស់ Yomiuri ថា ទីភ្នាក់ងារនេះបានបញ្ជាឲ្យក្រុមហ៊ុន Nissan បង់ពន្ធលើចំនួនទឹកប្រាក់ បន្ទាប់ពីការវិនិច្ឆ័យការចំណាយគឺសម្រាប់ការប្រើប្រាស់ ឯកជនហើយមិនគួរត្រូវ បានកាត់ជាចំណាយទេ ពីប្រាក់ចំណូលក្រុមហ៊ុន។ កាសែតដដែលបានបន្តថា ខណៈការរកឃើញនេះមិនបានឈានដល់រឿងក្ដីព្រហ្មទណ្ឌវាគាំទ្រការអះអាងរបស់ Nissan ថា លោកGhosn បានប្រើប្រាស់លុយរបស់ ក្រុមហ៊ុនដោយមិនត្រឹមត្រូវ។ មន្ត្រីពន្ធដារបានប្រាប់ថា ទីភ្នាក់ងារនេះមិនអាចធ្វើ អត្ថាធិប្បាយលើករណីបុគ្គលបានទេ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តកំពុងពិនិត្យ លើរបាយការណ៍របស់កាសែត។ មេធាវីរបស់Ghosn មិនបានឆ្លើយតបភ្លាមៗចំពោះ សំណើតាមអ៊ីម៉ែលសុំការអត្ថាធិប្បាយទេ៕ ដោយ៖ លី ភីលីព