បរទេស៖ ប្រទេសវៀតណាម មានយោធាដែលមានឥទ្ធិពលបំផុតទី ២៣ នៅលើពិភពលោក។ នេះបើយោងតាមចំណាត់ថ្នាក់ របស់គេហទំព័រ Global Firepower របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹង ដោយយោងតាម តារាងចំណាត់ថ្នាក់កម្លាំងយោធាឆ្នាំ ២០១៩ គឺប្រទេសនេះបានធ្លាក់ចុះចំនួន ៣ថ្នាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ។
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរ ក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន១៧នាក់ ដែលជាក្រុមជួញដូរគ្រឿងញៀន ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃពុធ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងក្រុមឧក្រិដ្ឋជន និងក្រុមមន្ត្រីប៉ូលិស នៅក្រុង Manaus រដ្ឋធានីរបស់រដ្ឋ Amazonas នៅភាគខាងជើង របស់ប្រទេសប្រេស៊ីល ។...
ភ្នំពេញ៖ នៅម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី៣១ ខែ តុលា នេះ មានករណីអគ្គិភ័យ កំពុងឆាបឆេះផ្ទះពលរដ្ឋជាច្រើនខ្នង យ៉ាងសន្ធោសន្ធៅនៅក្បែរផ្សារចិន ក្រុងព្រះសីហនុ ខណៈនេះសមត្ថកិច្ច និងកម្លាំងពន្លត់អគ្គិភ័យ បានអន្តរាគមន៍បាញ់ពន្លត់៕
ជំងឺរលាកសន្លាក់ ត្រូវបានសម្គាល់ដឹង តាមរយៈការកើនឡើង នៃជាតិអាស៊ីតអ៊ុយរិក ក្នុងរាងកាយ ដែលនាំឲ្យសន្លាក់ទៅជាហើម និងឈឺចាប់ខ្លាំង ។
ភ្នំពេញ៖ នៅក្នុងយុគសម័យទំនើប និងទីផ្សារប្រកួតប្រជែង បច្ចេកវិទ្យាពិតជា បានចូលរួមចំណែក ក្នុងការជួយសម្រួលដល់ អតិថិជននិងសាធារណជន ក្នុងការប្រកបមុខរបរទទួលទាន ប្រកបដោយភាពងាយស្រួល ចំណេញ ពេលវេលា និងបង្កើនចំណូល សម្រាប់គ្រួសារ។ ឆ្លើយតបទៅនឹងតម្រូវការនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជាបាននិងកំពុងផ្តល់សេវាទូទាត់ វិក្កយបត្រទឹក-ភ្លើង ដែលអនុញ្ញាតឱ្យអតិថិជន ទាំងអស់អាចប្រើប្រាស់ សេវានេះដោយមិនអស់កម្រៃសេវា មានភាពស្រួល...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោកគ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា៕
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ បានអនុញ្ញាតឲ្យលោក Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាទីស្ដីការ វិមានព្រឹទ្ធសភា៕ ដោយ៖ អេង...
ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានសំណូមពរ ឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបោះពុម្ភផ្សាយសៀវភៅ ខ្សែក្រវាត់មួយ ផ្លូវមួយ (One Belt One Road) ជាភាសាអង់គ្លេស គួរតែមានការបកប្រែជាភាសាខ្មែរ ព្រោះកូនខ្មែរភាគច្រើន មិនសូវស្គាល់ពីផ្លូវមួយ ខ្សែក្រវាត់មួយនេះទេ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរមូលដ្ឋាន បាននិយាយថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅលើប្រាសាទ ប្រវត្តិសាស្រ្តមួយរបស់ប្រទេសជប៉ុន នៅលើកោះអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលានេះ ដែលបានឆេះរាលដាលពាសពេញ បរិវេណបេតិកភណ្ឌបេតិកភណ្ឌពិភពលោកនេះតែម្តង ។ Shuri Castle គឺជាផ្នែកសំខាន់មួយនៃ កាលបរិច្ឆេទដ៏ស្មុគស្មាញដែលទាក់ទង ទៅនឹងនគរមួយឈ្មោះថា Ryukyu ហើយត្រូវបានគេជឿថា បានប្រើប្រាស់តាំងពីទសវត្សឆ្នាំ១៤០០ ។ រចនាសម្ព័ន្ធបច្ចុប្បន្ន គឺបានស្ថាបនាឡើងវិញ ដោយផ្អែកលើផែនការ និងរូបថតដើមនៃប្រាសាទចាស់ៗ ។ អគ្គីភ័យបានចាប់ផ្តើម នៅមុនម៉ោង៣ព្រឹក នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនទាន់ដឹង មូលហេតុនៅឡើយទេ ។ លោក Ryo Kochi អ្នកនាំពាក្យ បាននិយាយថា “មូលហេតុនៃអគ្គីភ័យ មិនទាន់ត្រូវបានកំណត់ នៅឡើយទេប៉ុន្តែការជូនដំណឹងរបស់ ក្រុមហ៊ុនសន្តិសុខមួយ បានធ្វើឡើងនៅម៉ោងប្រមាណ២និង៣០នាទីព្រឹក” ។ លោកបានបន្ថែមថា“ អគ្គីភ័យបានចាប់ផ្តើម នៅប្រាសាទមេហើយមើលទៅបាន ឆេះរាលដាលយ៉ាងលឿន ដល់សំណង់សំខាន់ៗទាំងអស់…ក្រុមពន្លត់អគ្គីភ័យនៅតែបន្ត ព្យាយាមពន្លត់ភ្លើងនៅឡើយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា