បរទេស៖ ភ្លើងឆេះព្រៃដ៏ធំបានឆាបឆេះពាសពេញ អឺរ៉ុបខាងលិច កាលពីថ្ងៃសៅរ៍ ដោយបានបំផ្លាញផ្ទៃដីជាច្រើន និងបង្ខំមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែង ចំពេលមានរលកកំដៅដ៏ខ្លាំងដែលបង្ហាញពីសញ្ញាថា គ្មានភាពធូរស្រាល។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធដើម្បីភ្លើងឱ្យស្ថិតក្រោមការគ្រប់គ្រងនៅក្នុងផ្នែកខ្លះនៃប្រទេសបារាំង អេស្បាញ និងព័រទុយហ្កាល់ ជាមួយនឹងសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង ដែលអំណោយផលដល់ឆ្លើងកាន់តែឆេះ ដែល...
បរទេស៖ អ្នករៀបចំកម្មវិធី Fox News គឺ លោក Tucker Carlson បានបង្កឱ្យមានការរំពឹងទុកប្រព័ន្ធ ផ្សព្វផ្សាយជាថ្មីថា លោកនឹងឈរឈ្មោះជាប្រធានាធិបតី សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ ដោយធ្វើអត្ថាធិប្បាយ ដែលមានសក្តានុពលមួយចំនួនលើដំណើរទស្សនកិច្ចចុងក្រោយ របស់លោកទៅកាន់រដ្ឋ Iowa ដែលជារដ្ឋសមរភូមិ ដំបូងដ៏សំខាន់សម្រាប់បេក្ខជននៅក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងបើកកិច្ចប្រជុំឆ្លើយតបបន្ទាន់ ដើម្បីរៀបចំផែនការសម្រាប់បញ្ហា សីតុណ្ហភាពខ្ពស់បន្ទាប់ពីអាជ្ញាធរបានចេញការព្រមាន សញ្ញាពណ៌ “ក្រហម” ជាលើកដំបូងសម្រាប់កម្តៅខ្លាំង នៅដើមសប្តាហ៍ក្រោយ ។ ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជូនដំណឹងនេះគ្របដណ្តប់លើផ្នែកធំនៃប្រទេសអង់គ្លេសនៅថ្ងៃចន្ទ និងថ្ងៃអង្គារ...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញរបស់ប្រទេសស្រីលង្កា ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្នុងសប្តាហ៍នេះ ដើម្បីគេចចេញពីការបះបោរដ៏ពេញនិយមប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ បានថ្លែងថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលបានលេបត្របាក់ប្រទេសដែនកោះមួយនេះ ។ ការលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ ។ គាត់បានជិះយន្តហោះទៅកាន់ប្រទេស...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈបានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងតាមរយៈកោះម៉ាល់ឌីវ...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង Vinnytsia ដែលស្ថិតនៅភាគកណ្តាលអ៊ុយក្រែន បានកំណត់គោលដៅនៃកិច្ចប្រជុំយោធាអ៊ុយក្រែន ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិតពីការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៣ នាក់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកំណត់គោលដៅកិច្ចប្រជុំរវាងមន្ត្រីកងទ័ពអាកាសអ៊ុយក្រែន និងអ្នកផ្គត់ផ្គង់សព្វាវុធបរទេស នៅផ្ទះរបស់មន្រ្តីនៅក្នុងទីក្រុង...
បរទេស៖ ហុងគ្រីមានផែនការយោធាអំពីរបៀបការពារជនជាតិហុងគ្រីដែលរស់នៅភាគខាងលិចអ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេស Peter Szijjarto បានបង្ហាញក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រ។ ទីក្រុង Budapest ត្រៀមខ្លួនជាស្រេចក្នុងការការពារមនុស្ស ១៥០ ០០០ នាក់ដែលខ្លួនចាត់ទុកថាជាប្រជាជនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peter Szijjarto បានប្រាប់គេហទំព័រព័ត៌មាន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃសុក្រ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលថា អ៊ីរ៉ង់ កំពុងផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះដ្រូន សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនថា “គ្មានមូលដ្ឋាន” និងមានហេតុផលនយោបាយ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងការបរទេស បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ១៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំចំនួនពីរនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីល្ងាចថ្ងៃសៅរ៍ និងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ,នេះបើតាមប៉ូលីសក្នុងតំបន់បានបញ្ជាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ឧបទ្ទវហេតុមួយបានកើតឡើងនៅកន្លែងផឹកស៊ីមួយក្នុងសង្កាត់ Soweto នៃទីក្រុង Johannesburg បន្ទាប់ពីកណ្តាលអធ្រាត្រ។ យោងតាមការិយាល័យរបស់ស្នងការប៉ូលីស Gauteng បានឱ្យដឹងថា “បុរសមួយក្រុមប្រដាប់ដោយកាំភ្លើងវែងនិងកាំភ្លើងខ្លី...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ បានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការអំពាវនាវដែលបញ្ចេញ ដោយសមាជិកសភាអាមេរិក លោកស្រី Victoria Spartz (R-Ind) ដែលឱ្យ “បង្កើតការត្រួតពិនិត្យត្រឹមត្រូវ” ជុំវិញការផ្តល់អាវុធ និងជំនួយដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko កាលពីថ្ងៃសៅរ៍ថា គំនិតនេះគឺស្មើនឹងការប៉ុនប៉ងដើម្បី...