ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃដ៏ធំ ឆាបឆេះពាសពេញភាគខាងលិច អឺរ៉ុប ខណៈនៅអេស្បាញ សីតុណ្ហភាពកើនដល់ ៤៥,៧អង្សារ

បរទេស៖ ភ្លើងឆេះព្រៃដ៏ធំបានឆាបឆេះពាសពេញ អឺរ៉ុបខាងលិច កាលពីថ្ងៃសៅរ៍ ដោយបានបំផ្លាញផ្ទៃដីជាច្រើន និងបង្ខំមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែង ចំពេលមានរលកកំដៅដ៏ខ្លាំងដែលបង្ហាញពីសញ្ញាថា គ្មានភាពធូរស្រាល។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធដើម្បីភ្លើងឱ្យស្ថិតក្រោមការគ្រប់គ្រងនៅក្នុងផ្នែកខ្លះនៃប្រទេសបារាំង អេស្បាញ និងព័រទុយហ្កាល់ ជាមួយនឹងសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង ដែលអំណោយផលដល់ឆ្លើងកាន់តែឆេះ ដែល រំពឹងថានឹងបន្តនៅសប្តាហ៍នេះ។

នៅក្នុងតំបន់ Gironde ភាគនិរតីនៃប្រទេសបារាំង មនុស្សជាង ១២ ០០០នាក់ត្រូវបានជម្លៀសចេញ ខណៈដែលខ្យល់បក់ខ្លាំងបានធ្វើឱ្យមានការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ភ្លើងដែលឆេះរាលដាលពាសពេញព្រៃស្រល់។

អគ្គិភ័យមួយទៀតនៅភាគខាងត្បូងនៃទីក្រុង Bordeaux ប្រទេសបារាំង បានបំផ្លាញផ្ទៃដីជិត ១០ ០០០ ហិកតា កើនឡើងពី ៧ ៣០០ ហិកតា កាលពីថ្ងៃសុក្រ។

លោក Vincent Ferrier អភិបាលរងខេត្ត Langon នៅ Gironde ប្រទេសបារាំង បាននិយាយថា “ភ្លើងនឹងបន្តរាលដាលដរាបណា វាមិនមានស្ថេរភាព” ។

អ្នកស្រុកម្នាក់ដែលរស់នៅក្បែរ La Teste-de-Buch ក្នុងទីក្រុង Gironde បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “ខ្ញុំមិនដែលឃើញរឿងនេះពីមុនមកទេ” ។

ចំណែកនៅប្រទេសអេស្បាញវិញ អ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងអគ្គីភ័យជាបន្តបន្ទាប់បន្ទាប់ពីប៉ុន្មានថ្ងៃនៃសីតុណ្ហភាពខ្ពស់ខុសពីធម្មតាដែលបានឡើងដល់ 45.7សង្សារ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top