ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ជិត៥.០០នាក់ ត្រូវាបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសស៊ីរី ចាប់គិតតាំងពីខែមីនា ស្របពេលដែលប្រទេសកំពុងចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹង ដោយក្រុមអាជ្ញាធរសុខាភាពរបស់ប្រទេសស៊ីរី ។ ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដែលបានចុះក្នុងបញ្ជីនៅក្នុងប្រទេសចាប់តាំងពីខែមីនា មានរហូតដល់៤.៩៨៧នាក់ ។ ចំនួនអ្នកទាំងនោះបូករួមទាំងអ្នកជាសះស្បើយចំនួន១.៤៥៦នាក់់ និងមានអ្នកស្លាប់ចំនួន២៤១នាក់ ។ នេះជាចំនួនដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី ប៉ុណ្ណោះ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកស្លប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី១,១លាននាក់ គិតត្រឹមថ្ងៃសុក្រ ។ ពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដល់ទៅ១.១០០.៣៦៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ជាង៣៩លាននាក់ នៅទូទាំងពិភពលោកគិតត្រឹមម៉ោង១២និង២៤នាទីល្ងាច ត្រូវនឹងម៉ោង១៦និង២៤នាទីម៉ោងសកល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍ បាននិយាយថា ការផ្តោតដ៏ចម្បងរបស់កិច្ចប្រឹងប្រែងសន្តិភាពតំបន់មជ្ឈិមបូព៌ា គួរតែគួរដើម្បីនាំយកប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន វិលត្រឡប់ទៅរកតុចរចាគ្នាវិញ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានព្រះបន្ទូលថា “ខ្ញុំជឿថា នាពេលបច្ចុប្បន្ននេះ ការផ្តល់ចាំបាច់ត្រូវតែដាក់លើការនាំយកប៉ាឡេស្ទីននិងអ៊ីស្រាអែល ឲ្យត្រឡប់ទៅរកតុចរចាកគ្នា។ នៅទីបញ្ចប់ រឿងតែមួយគត់ដែលអាចមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែងនោះ គឺកិច្ចព្រមព្រៀងរវាងប៉ាឡេស្ទីនិងអ៊ីស្រាអែល”។ ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា ការចូលទៅពាក់ព័ន្ធរបស់តួកគី ក្នុងជម្លោះរវាងប្រទេសអាហ្ស៊ែបៃហ្សង់និងអាមេនី បានបង្កើនហានិភ័យនៅក្នុងតំបន់ ហើយលោកបានលើកឡើងជាថ្មីនូវសំណើឲ្យដោះស្រាយបញ្ហាតាមរយៈកិច្ចការការទូត។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ WSB Atlanta លោក Pompeo បាននិយាយដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ យើងមានប្រជាជនតួកគី ដែលឈានជើងចូលនិងផ្តល់ធនធានឲ្យដល់ប្រទេសអាហ្ស៊ែបៃហ្សង់ បង្កើនហានិភ័យ បង្កើនកម្លាំងប្រយុទ្ធដែលកំពុងតែកើតមានក្នុងការប្រយុទ្ធគ្នាជាប្រវត្តិសាស្ត្រនេះ”។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញទៅកាន់ ទីតាំងដែលរងផលប៉ះពាល់ នូវជំនន់ទឹកភ្លៀង ដោយផ្ទាល់ ដើម្បីនាំយកអំណោយ និងសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រចាំការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ សង្កាត់ព្រែកកំពឹស...
កងពលតូចលេខ៧០ មានក្រុមពេទ្យ នៅប្រចាំការ២៤ម៉ោង សម្រាប់សង្រ្គោះជម្ងឺទូទៅ និងបានចែកថ្នាំ ជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀង និងការលិចលង់ ទឹកស្ទឹងព្រែកត្នោត។
ភ្នំពេញ៖ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចរជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធំ គ្រប់ប្រភេទលេីកំណាត់ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧០,ផ្លូវខេត្តលេខ ១៥៩សេ,ផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង បានឱ្យដឹងថា «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីសាធារណៈការនិងជញ្ជួនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លង់កាត់ផ្លូវជាតិលេខ៥...
បរទេស៖ តុលាការបានដោះលែងអ្នកតវ៉ាចំនួន ៨ នាក់ដែលត្រូវបានឃុំខ្លួនអំឡុងការបង្ក្រាបបាតុកម្មកាលពីថ្ងៃសុក្រនៅទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការ Pathumwan ក្រុងបាងកក បានច្រានចោលសំណើរបស់ប៉ូលីសដែលបានឃុំខ្លួនក្រុមបាតុករចំនួន ៨ នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួបប្រជុំខុសច្បាប់ ក្រោមក្រឹត្យរដ្ឋគ្រាមានអាសន្ន។ តុលាការបានសំអាងថាពួកគេមានទីលំនៅអចិន្ត្រៃយ៍ ហើយមិនមានហានិភ័យក្នុងការចាកចេញនោះទេ។ ក្នុងចំណោមអ្នកទាំង ៨នាក់នោះ...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ដោយប្រឆាំងនឹងក្រឹត្យស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជាឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់នៅក្នុងរដ្ឋធានីក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំត្រូវបានគេស្នើសុំឱ្យទៅទីតាំងដែលនៅជិតបំផុត គឺផ្លូវបំបែក Lat Phrao, ស្ថានីយ៍ Udom Suk BTS ឬ...