ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក រិះគន់ការពាក់ព័ន្ធ របស់តួកគីក្នុងជម្លោះនៅតំបន់ Nagorno-Karabakh

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា ការចូលទៅពាក់ព័ន្ធរបស់តួកគី ក្នុងជម្លោះរវាងប្រទេសអាហ្ស៊ែបៃហ្សង់និងអាមេនី បានបង្កើនហានិភ័យនៅក្នុងតំបន់ ហើយលោកបានលើកឡើងជាថ្មីនូវសំណើឲ្យដោះស្រាយបញ្ហាតាមរយៈកិច្ចការការទូត។ 

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ WSB Atlanta លោក Pompeo បាននិយាយដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ យើងមានប្រជាជនតួកគី ដែលឈានជើងចូលនិងផ្តល់ធនធានឲ្យដល់ប្រទេសអាហ្ស៊ែបៃហ្សង់ បង្កើនហានិភ័យ បង្កើនកម្លាំងប្រយុទ្ធដែលកំពុងតែកើតមានក្នុងការប្រយុទ្ធគ្នាជាប្រវត្តិសាស្ត្រនេះ”។ 

គួរបញ្ជាក់ថា ដោយមានការបង្កើនការរិះគន់ពីសម្ពន្ធមិត្តណាតូនោះ ប្រទេសតួកគី បានចោទប្រកាន់អាមេនីពីបទបំពានទឹកដីអាហ្ស៊ែបៃហ្សង់ និងបានប្តេជ្ញាគាំទ្រពេញទំហឹងចំពោះប្រទេសអាហ្ស៊ែបៃហ្សង់ ហើយទីក្រុងអង់ការ៉ា ក៏អំពាវនាវដដែលៗដល់ក្រុម Minsk Group ដែលបង្កើតឡើងសម្រាប់សម្របសម្រួលជម្លោះ និងដឹកនាំដោយបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិក ឲ្យជំរុញប្រទេសអាមេនីដកថយចេញពីតំបន់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top