ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅទូទាំងពិភពលោក មានហូតដល់ជាង១,១លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកស្លប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី១,១លាននាក់ គិតត្រឹមថ្ងៃសុក្រ ។

ពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដល់ទៅ១.១០០.៣៦៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ជាង៣៩លាននាក់ នៅទូទាំងពិភពលោកគិតត្រឹមម៉ោង១២និង២៤នាទីល្ងាច ត្រូវនឹងម៉ោង១៦និង២៤នាទីម៉ោងសកល ។ ទិន្នន័យបង្ហាញឲ្យដឹងពីសាកលវិទ្យាល័យខាងលើ ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំមុខគេដែលមានស្លាប់ និងឆ្លងជំងឺខ្ពស់បំផុតនៅទូទាំងពិភពលោក ដែលមានអ្នកឆ្លងជំងឺរហូតដល់៧.៩៩៧.៩៦៩នាក់ និងមានអ្នកស្លាប់ចំនួន២១៧.៩៨៧នាក់ ។ ប្រទេសប្រេស៊ីល ជាប្រទេសជាប់លំដាប់់លេខ២ ដែលមានអ្នកស្លាប់ក្នុងកំណត់ត្រាចំនួន១៥២.៤៦០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×