ព័ត៌មានអន្តរជាតិ

ស៊ីរី មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៥.០០០នាក់ ស្របពេលប្រទេស កំពុងចាត់វិធានការ ដ៏តឹងរឹង

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ជិត៥.០០នាក់ ត្រូវាបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសស៊ីរី ចាប់គិតតាំងពីខែមីនា ស្របពេលដែលប្រទេសកំពុងចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹង ដោយក្រុមអាជ្ញាធរសុខាភាពរបស់ប្រទេសស៊ីរី ។

ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដែលបានចុះក្នុងបញ្ជីនៅក្នុងប្រទេសចាប់តាំងពីខែមីនា មានរហូតដល់៤.៩៨៧នាក់ ។

ចំនួនអ្នកទាំងនោះបូករួមទាំងអ្នកជាសះស្បើយចំនួន១.៤៥៦នាក់់ និងមានអ្នកស្លាប់ចំនួន២៤១នាក់ ។

នេះជាចំនួនដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី ប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top