តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កម្លាំងទ័ពអាកាសរបស់តៃវ៉ាន់កាលពីថ្ងៃសុក្រទី១៧ ខែកញ្ញា បានព្រមានយន្តហោះរបស់ចិន ចំនួន១០គ្រឿងដែលបានចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីដែនកោះនេះបានប្រកាសបង្កើនប្រាក់ចំនួន ៩ពាន់លានដុល្លារអាមេរិកដល់ការចំណាយលើវិស័យយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន ។ កោះតៃវ៉ាន់ ដែលចិន អះអាងថា បានត្អូញត្អែរអស់រយៈពេលមួយឆ្នាំ...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានអនុម័តទៅលើវ៉ាក់សាំង Abdala របស់ប្រទេសគុយបា សម្រាប់ប្រើប្រាស់ប្រឆាំងនឹងវីរុសកូរ៉ូណា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៏មួយនេះ កំពុងតែប្រយុទ្ធនឹងការផ្ទុះជំងឺនៅក្នុងប្រទេសរបស់ខ្លួន ។ Abdala បានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទី៨ហើយដែលបានអនុម័ត ឲ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលជាប្រភេទវ៉ាក់សាំងមួយ ក្នុងចំណោមអត្រានៃការចាក់វ៉ាក់សាំងក្នុងកម្រិតតិចបំផុតនៅក្នុងតំបន់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់១៧.០១៦នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់បន្ថែមទៀត៧២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ករណីវិជ្ជមាននៃជំងឺកូវីដ-១៩មាន១.៩៤៣នាក់ ដែលត្រូវបានគេរាយការណ៍ថាឆ្លងថ្មីដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើងដល់៤៤៤.៨៧១នាក់ ។គិតត្រឹមថ្ងៃសៅរ៍ សរុបអ្នកជំងឺចំនួន៣៩៥.៨៥៥នាក់ បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ជាសះស្បើយ ។ មីយ៉ាន់...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា តួកគី ត្រូវបានគេបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន២៦.១៦១នាក់ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៦.៨២០.៨៦១នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី២២១ដល់៦១.៣៦១នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២៤.០២៣នាក់បានជាសះស្បើយពីជំងឺគិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកបានធ្វើតេស្តកាលពីថ្ងៃមុនចំនួន៣៣៥.២៤៤នាក់ ។ តួកគី បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩កាលពីថ្ងៃទី១៤...
ហូជីមិញ៖ រដ្ឋបាលទីក្រុងហូជីមិញបានណែនាំឱ្យការងារសាងសង់នៅក្នុងតំបន់ឆ្លងមេរោគកូវីដ ១៩ ដែលមានហានិភ័យទាប គឺអាចបន្តឡើងវិញបានបន្ទាប់ពីថ្ងៃទី ៣០ ខែកញ្ញា ប្រសិនបើពួកគេបំពេញតាមតម្រូវការសុវត្ថិភាព។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានសំណង់ទីក្រុង កំពុងស្វែងរកការយល់ព្រមពីគណៈកម្មាធិការប្រជាជនសម្រាប់សំណុំលក្ខណៈវិនិច្ឆ័យដែលបានរៀបចំឡើង សម្រាប់ចាត់ថ្នាក់លើការងារសំណង់ទាំងនោះ។ ការងារនេះត្រូវបានអនុម័ត ដោយនាយកដ្ឋានសុខាភិបាល។ វាត្រូវបានចាត់ថ្នាក់ការងារសំណង់ជាពីរប្រភេទ គឺ...
បរទេស៖ អភិបាលក្រុងបាងកក (BMA) លោកឧត្តមសេនីយ៍ Aswin Kwanmuang បាននិយាយថា គ្មានគម្រោងចំពោះការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស នៅថ្ងៃទី ១៥ ខែតុលានោះទេ ហើយក៏នឹងគ្មានការពិភាក្សារឿងបើកនោះដែរ រហូតដល់ប្រជាជនជាង ៧០% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
ប៉ារីស៖ ក្រុមអ្នកតវ៉ាប្រឆាំងនឹងវិធានការការពារការចម្លងកូវីដ -១៩ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស ជាលើកទី ១០ ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnikថា រដ្ឋធានីរបស់ប្រទេសបារាំងនេះ គឺកំពុងមានការតវ៉ាចំនួនបីនៅថ្ងៃទី ១៨ ខែកញ្ញាកើតឡើង ដែលមួយក្នុងចំណោមការតវ៉ានោះ ត្រូវបានដឹកនាំដោយចលនាអាវកាក់លឿង (Yellow...
បរទេស៖ គណៈកម្មការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្គានីស្ថាន (AIHRC) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមតាលីបង់ បានរឹបអូសការិយាល័យរបស់ខ្លួន ហើយកំពុងជ្រៀតជ្រែកការងាររបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា AIHRC ក៏បានសម្តែងការសង្ស័យចំពោះឆន្ទៈ របស់ចលនាក្នុងការគោរពអាណត្តិ និងឯករាជ្យភាពរបស់អង្គការនេះផងដែរ។ AIHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់តាំងពីថ្ងៃទី ១៥ ខែសីហាមក...
មូស្គូ៖ បណ្តាញព័ត៌មាន Shamshad News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ៣ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បែករថយន្តអត្តឃាត នៅទីក្រុង ចាឡាឡាបាដ នៅខេត្ត ណានហ្គាហា ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា...
បរទេស៖ លោក Colin Kahl អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយបាននិយាយថា ប្រទេសរុស្ស៊ីអាចជាប្រភពនៃបញ្ហាប្រឈម សន្តិសុខធំជាងមុនសម្រាប់សហរដ្ឋអាមេរិកនិងអឺរ៉ុប ក្នុងរយៈពេលខ្លី ជាងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Kahl នៅក្នុងសន្និសីទយោធា Baltic ដែលរៀបចំដោយប្រទេសលីទុយអានីកាលពីថ្ងៃសុក្រថា «ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រុស្ស៊ីពិតជាអាចតំណាងឱ្យបញ្ហាប្រឈមសន្តិសុខចម្បងដែលយើង ជួបប្រទះក្នុងវិស័យយោធាសម្រាប់សហរដ្ឋអាមេរិកនិងសម្រាប់អឺរ៉ុប។...