ភ្នំពេញ៖ អត្ថបទស្រាវជ្រាវថ្មីមួយទៀតស្តីពី «ភូមា មានផែនការបង្កើតអាវុធបរិមាណូ»ដែលស្រាវជ្រាវ និងចងក្រងឡើងដោយលោក ហើស សិរីធន នឹងផ្សាយជូនប្រិយមិត្តអ្នកអានក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈគេហទំព័រសារព័ត៌មានដើមអម្ពិល និង ផេកហ្វេសប៊ុករបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន (soysopheap official )។ តាមរយៈអត្ថបទស្រាវជ្រាវថ្មីមួយទៀតស្តីពី «ភូមា មានផែនការបង្កើតអាវុធបរិមាណូ»លោក សយ សុភាព...
ភ្នំពេញ៖ អ្នកតាមដានភូមសាស្រ្តនយោបាយ បានលើកឡើងថាទាក់ទិន វិបត្តិនយោបាយភូមាដែលកាន់តែជ្រៅទៅៗ ត្រូវបានលោករដ្ឋមន្ត្រីការបរទេសទាំង៤រួមមាន ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សិង្ហបុរី បានអញ្ជើញទៅជួបរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក្នុងសប្តាហ៍នេះ។ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលើកឡើងថាក្នុងជំនួបដាច់ដោយឡែកៗពីគ្នានេះ ភាគីអាស៊ានចាស់ និងចិន បានគាំទ្រឲ្យមានការពិភាក្សារវាងភាគីទាំង២របស់ភូមាដើម្បីបញ្ចប់ជម្លោះ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ មេសានេះបានបញ្ជាក់ថា “ក្នុងឱកាសពិធីចម្រើនជន្មាយុ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាសូមគោរពជូនពរសម្តេចតេជោមានជន្មាយុយឺនយូរ មានសុខភាពល្អបរិបូរណ៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៤ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤៣នាក់ និងអ្នកដំណើរពីបរទេស ០១នាក់ចំណែកអ្នកជាសះស្បើយមានចំនួន៦៨នាក់។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៦៨៩ នាក់,អ្នកជាសះស្បើយ ១៦៥៣ នាក់,អ្នកកំពុងព្យាបាល= ១០១២ នាក់និងអ្នកស្លាប់១៩ នាក់៕
បរទេស៖ ប៉ូលីសប្រទេសថៃ កំពុងតែពង្រីកការស៊ើបអង្កេត ទៅលើការរឹបអូសគ្រាប់បែកដៃបានជាង ១០០ គ្រាប់ និងគ្រាប់រំសេវ ៦ ០០០ គ្រាប់ នៅក្នុងស្រុក Mae Sai នៃខេត្តឈៀងម៉ៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី – ចិន ត្រូវបានពង្រឹងប្រកបដោយគុណភាព និងបន្តពង្រឹងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានប្រាប់កម្មវិធីជជែក អំពីហ្គេមនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ីថា ចំណងទាក់ទងទ្វេភាគី ត្រូវបានបង្កើតឡើងដោយផ្អែក លើមូលដ្ឋានច្បាស់លាស់ និងគោលដៅនៃផលប្រយោជន៍រួមគ្នា។ លោកបានលើកឡើងថា“ អន្តរកម្មជាយុទ្ធសាស្ត្រ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅខេត្ត Maluku ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអាទិត្យនេះ ។ គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង១និង៤២នាទីព្រឹកថ្ងៃអាទិត្យ ម៉ោងហ្សាការតា ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ស្ថិតនៅចម្ងាយ១៦៣គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី Ambon នៃខេត្តខាងលើ...
រដ្ឋាភិបាលហុងកុង មិនអនុញ្ញតឲ្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines ចុះចតឡើយ ក្រោយពីរកឃើញមានដិតដាមវីរុសនៅលើយន្តហោះហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង រដ្ឋាភិបាលហុងកុងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនអាកាសចរណ៍របស់សិង្ហបុរី Singapore Airlines ហៅកាត់ថា (SIA) ដែលបានធ្វើដំណើរចេញពីសិង្ហបុរី នឹងមិនត្រូវបានអនុញ្ញាតឱ្យចុះចត...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៤៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសុក្រ បើធៀបនឹងអំឡុងពេល២៤ម៉ោងមុន ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១០៤.៧៣៦នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី៥៥៨នាក់កាលពីមួយថ្ងៃមុន ដោយនៅថេរលើសពី៥០០នាក់ សម្រាប់រយៈពេល០៤ថ្ងៃជាប់ៗគ្នា ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ មានលើសពី១០០នាក់ចាប់តំាងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយសារតែមានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូច នៅក្នុងសេអ៊ូល...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩នៅរាជធានីភ្នំពេញ កាលពីថ្ងៃ២ មេសា ចំនួន ៣៣នាក់ ដើម្បីអ្នកស្គាល់ និងពាក់ព័ន្ធជាមួយចាត់វិធានការបាន ទាន់ពេលវេលា៕