យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។ នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់...
ភ្នំពេញ៖ បន្ថែមទំងន់លើគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អស្ថានការណ៍នយោបាយ នៅប្រទេសមីយ៉ាន់ម៉ា លោក វីវៀន បាឡាក់គ្រីស្តូណាន់ រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី បានសម្ដែងការគាំទ្រ និងបង្ហាញការកោតសរសើរចំពោះសុច្ឆន្ទៈ របស់ប្រមុខដឹកនាំកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០០២ ក្នុងការដោះស្រាយវិបត្តិ យ៉ាងស្មុគស្មាញមួយនេះ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងប្រមុខការទូតខ្មែរលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងការទូតសិង្ហបុរី លោក...
ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «តើវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្ស?» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ហឿន សំនៀង នាយកវិទ្យាស្ថាន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដោយអនុវត្តចាប់ពីឆ្នាំ២០២២ តទៅ ។ តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល បានរៀបរាប់ថា អស់រយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម...
នៅថ្ងៃទី ១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។ ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងប្រឈមុខនឹងស្ថានការណ៍បម្រែបម្រួលនិងជំងឺCOVID-19 ។ “តើពិភពលោកនេះកើតមានបញ្ហាអ្វី ហើយតើយើងត្រូវធ្វើយ៉ាងម៉េច”គឺត្រូវការមានចម្លើយថ្មី ។ ប្រទេសចិនកំពុងចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលជាមួយនឹងការអនុវត្តផ្ទាល់របស់ខ្លួន និងផ្តល់ចម្លើយរបស់ប្រទេសចិនចំពោះសំណួររបស់ពិភពលោក ។ សូមស្តាប់ពី “ចម្លើយរបស់ចិន” ក្នុងសុន្ទរកថារបស់លោក Xi Jinping ។
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់អត្ដសញ្ញាណ តម្លៃ និងអត្ថិភាព ព្រមទាំងជំរុញការប្រើប្រាស់ដែនជាតិ ក្នុងការចូលរួមផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព៕
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល ជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន ៧០៨ នាក់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និងធ្លាក់ ដោយសិស្សទទួលនិទ្ទេសA បានម៉ូតូ១គ្រឿង...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជនពីសោដនាធកម្មធំៗ ចំនួន ៤ដង។ លោកបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ លោក ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។ លោក Sergey...
បរទេស៖ ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយក្នងការបញ្ជាទិញយកប្រព៍័ន្ធបាញ់មីស៊ីល មួយប្រទេសឥណ្ឌាដែលមានតម្លៃប្រមាណជា៣៧៥លានដុល្លារ ដើម្បីអាចពង្រីងសមត្ថភាពនៃកងកម្លាំងយោធាជើងទឹករបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិនៃប្រទេស ហ្វីលីពីនបានបញ្ជាក់ទៀតថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយផែនការ មេរយៈពេល៥ឆ្នាំ របស់ហ្វីលីពីនដែលមានតម្លៃ ៣០០ពាន់លាន ប៉េសូឬប្រមាណជា៥,៨៥ពាន់លានដុល្លារដើម្បីធ្វើទំនើប កម្មកងកម្លាំងយោធាដែលបច្ចុប្បន្នសព្វាវុធ មួយចំនួនសុទ្ធតែជាសព្វាវុធដែលសល់ពីសម័យសង្គ្រាម ត្រជាក់ដូចជានាវចម្បាំងនិង ឧទ្ធម្ភាគចក្រជាដើម។ យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខារួចរាល់ជាមួយនឹងរដ្ឋាភិបាលនៃប្រទេស ឥណ្ឌាក្រុមហ៊ុនរដ្ឋ Brahmos Aerospace Private...