ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្រោងអនុវត្តច្បាប់ថ្មី ដែលពលរដ្ឋមានសិទ្ធប្រើប្រាស់អាវុធ

បរទេស៖យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិនិងមន្ត្រីជាន់ខ្ពស់ របស់ក្រសួងការ បរទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាពលរដ្ឋអ៊ុយក្រែន នឹងអាចទទួលបានសិទ្ធគ្រប់គ្រាន់ ក្នុង ការប្រើប្រាស់អាវុធប្រភេទ ជាកាំភ្លើងខ្លីដើម្បីការពារខ្លួនហើយច្បាប់ថ្មីនេះ នឹងចូល ជាធរមានចាប់ ពីដើមឆ្នាំក្រោយតទៅ។

ដោយមិនបានបញ្ជាក់ពីតួលេខពិតប្រាកដ និងប្រភពរបស់វានៅឡើយមន្ត្រីអ៊ុយក្រែន បានអះអាងថាពលរដ្ឋ អ៊ុយក្រែនប្រមាណជា៧០ភាគរយមានការគាំទ្រ ចំពោះការប្រើប្រាស់ ច្បាប់ថ្មីនេះដែលកន្លងមក វាធ្លាប់ត្រូវ បានអនុម័ត ម្តងហើយតាំងតែពីខែកុម្ភៈ មុនមួយថ្ងៃនៃ ការលុកលុយរបស់រុស្សី។

ក្នុងនោះច្បាប់ថ្មីនេះក៏ទទួលបានការគាំទ្រពីសមាជិកសភាចំនួន២៧៤ ក្នុងចំណោមសមាជិកទាំង៣៥២ ផងដែរខណៈដែលកន្លងមករបាយការណ៍ ធ្លាប់បានស្រាវជ្រាវ កាលពីខែកុម្ភៈ ចំនួនអាវុធខុសច្បាប់ ដែលមាននៅទូទាំងអ៊ុយក្រែន មានចំនួនចន្លោះពី៣ទៅ៥លាន៕

ប្រែសម្រួល៖ស៊ុនលី

To Top