បរទេស៖ ការស៊ើបអង្កេតរបស់ការិយាល័យលេខាធិការដ្ឋានសភា បានរកឃើញថាមិនមានហេតុផលចំពោះការការចោទប្រកាន់ប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលអះអាងថា លោកបានបង់ប្រាក់ចំនួន ៥លានបាតដល់សមាជិកសភាមួយចំនួនជាថ្នូរនឹងការបោះឆ្នោតគាំទ្ររបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sukij Atthopakorn ទីប្រឹក្សាប្រធានសភា បាននិយាយថា ការស៊ើបអង្កេតមិនបានរកឃើញភស្តុតាងណាមួយដែលគាំទ្រការអះអាងពីសំណាក់លោក Wisarn...
ភ្នំពេញ ៖ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានចុះ MOUជាមួយនឹងអង្គការភ្លែនអន្តរ ជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍនិងមនុស្សធម៌មួយ ចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំ យុវជននិងកីឡា ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា “ការប៉ុនប៉ងធ្វើអន្តរាគមន៍” ចុងក្រោយបង្អស់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការថ្កោលទោសនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ខ្លួននៅតែទទួលស្គាល់អតីតអនុប្រធានបក្សប្រឆាំងលោក Juan Guaido ជា “ប្រធានាធិបតីបណ្តោះអាសន្ន” នៃប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺ “បំពានយ៉ាងច្បាស់លាស់ ចំពោះច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញ និងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ ដែលបានបង្កើតឡើងនៅក្នុងប្រទេសដោយឆន្ទៈអធិបតេយ្យភាពរបស់ប្រជាជនវេណេស៊ុយអេឡា”។...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងឯករាជ្យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានគាំទ្រការចាក់វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈដែលក្មេងៗត្រឡប់ទៅសាលារៀនវិញ ចំពេលមានការកើនឡើងនៃការឆ្លងមេរោគ ដែលមិនធ្លាប់មានពីមុនមកនៅទូទាំងសហរដ្ឋអាមេរិក។ ការណែនាំបានឲ្យដឹងថា “កម្រិតថ្នាំជំរុញវ៉ាក់សាំង Pfizer-BioNTech តែមួយត្រូវបានណែនាំសម្រាប់មនុស្សដែលមានអាយុពី ១២ ទៅ...
ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បានឲ្យដឹងថា ប្រទេសចិននឹងបន្តរួមចំណែកដ៏ឈ្លាសវៃ និងសំណើរបស់ខ្លួន ចំពោះអភិបាលកិច្ចនុយក្លេអ៊ែរសកល ហើយត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់។ លោក Ma បានធ្វើការកត់សម្គាល់នេះក្នុងបទសម្ភាសន៍មួយបន្ទាប់ពីមេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រណាំងប្រជែងសព្វាវុធ។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមានអំពីការសងសឹករបស់អ៊ីរ៉ង់ចំពោះការធ្វើឃាតដោយសហរដ្ឋអាមេរិកលើឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ក្នុងករណីអ្នកដែលពាក់ព័ន្ធ និងនៅពីក្រោយ “អំពើឧក្រិដ្ឋកម្ម” មិនត្រូវបានកាត់ទោស តាមរយៈយន្តការយុត្តិធម៌។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ការជួបជុំដ៏ធំនៃប្រជាជនអ៊ីរ៉ង់នៅក្នុងទីក្រុងតេអេរ៉ង់ Imam Khomeini Mosalla ដើម្បីប្រារព្ធខួបលើកទី២ នៃការធ្វើទុក្ករបុគ្គលរបស់លោក Soleimani នេះបើយោងតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់។...
វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានពង្រីកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ស ម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ Pfizer-BioNTech ដល់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈដែលសាលារៀនបានបើកឡើងវិញ ចំពេលមានការកើនឡើងនៃរដូវរងានៃការឆ្លងថ្មី ដែលជំរុញដោយទម្រង់ឆ្លងអូមីក្រុង ។ FDA ក៏បានកាត់បន្ថយពេលវេលា សម្រាប់ការចាក់ថ្នាំបង្ការរោគពីយ៉ាងហោចណាស់ ៦ខែបន្ទាប់ពីការបញ្ចប់នៃស៊េរីដំបូងទៅយ៉ាងហោចណាស់ ៥ខែសម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២...
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពី ថ្ងៃចន្ទ ខណៈអ្នកវិនិយោគកំពុងរង់ចាំកិច្ចប្រជុំ សំខាន់របស់អង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ដែលគេស្គាល់ជាសមូហភាព ថា ជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈ បានបន្ថែម ៨៧សេន ឬ ១,២ ភាគរយដើម្បីទូទាត់នៅតម្លៃ ៧៦,៨ដុល្លារអាមេរិកក្នុងមួយធុងនៅលើផ្សារហ៊ុន New...
ភ្នំពេញ ៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាស គាំទ្រប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យទទួលបាននូវភាពជោគជ័យ ក្នុងការដឹកនាំអាស៊ាន ឆ្នាំ២០២២នេះ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែធ្នូ...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានា ធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ផ្លូវនយោបាយថ្មីមួយត្រូវតែបើកដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួសិង្ហបុរី។ លោក Abbas ត្រូវបានដកស្រង់សម្តីដោយ WAFA ដែលបានឲ្យដឹងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃថា ប៉ាឡេស្ទីន “នឹងមិនយល់ព្រមបន្តស្ថិតក្រោមការកាន់កាប់ជារៀងរហូតនោះទេ ហើយការកាន់កាប់ត្រូវតែបញ្ចប់ស្របតាមដំណោះស្រាយអន្តរជាតិ និងក្រោមឆ័ត្ររបស់ Quartet...