ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក Hwang, Seong Kyu អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានស្វាគមន៍ចំពោះវឌ្ឍនភាព គម្រោងសាកល្បង ស្តីពី ប្រតិបត្តិការទីផ្សារដឹកជញ្ជូនផ្លូវសមុទ្រតែមួយអាស៊ាន (ASSM) ជាពិសេស...
ភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋ នៅជាយក្រុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះ បានទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។ ក្នុងពិធីបើកការដ្ឋាន នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជា ក្នុងការអភិរក្សថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានអង្គការយូណេស្កូ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌។ ក្នុងអង្គមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ នាថ្ងៃទី១២ ខែវិច្ឆិកា...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធច្រានចោល នូវសេចក្តីរាយការណ៍មួយដែលថា ទីក្រុងមូស្គូអាចនឹងកំពុងតែពិចារណាធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន និងចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទង្វើឈ្លានពានជាបន្តបន្ទាប់ នៅសមុទ្រខ្មៅ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីក្តីព្រួយបារម្ភជាមួយសម្ពន្ធមិត្តសហភាពអឺរ៉ុបរបស់ខ្លួន ស្តីពីភាពអាចកើតមាននៃការវាយប្រហារពីប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយផ្អែកលើសេចក្តីរាយការណ៍មួយ ដែលលើកឡើងពីទង្វើយោធាដ៏គួរឲ្យសង្ស័យនៅក្នុងប្រទេសរុស្ស៊ី ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនានា សម្រាប់ក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry...
តេអេរ៉ង់៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani បានលើកឡើងថា មធ្យោបាយដ៏ល្អបំផុត ដើម្បីជម្នះបញ្ហាក្នុងតំបន់ គឺត្រូវបង្កើតយន្តការជាក់លាក់ចំពោះលក្ខណៈក្នុងតំបន់ តាមរយៈការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ទាំងអស់ ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា លោក Shamkhani បានលើកឡើងពីអំពើភេរវកម្ម ការឈ្លានពានរបស់យោធាបរទេស ក៏ដូចជាការធ្វើចំណាកស្រុក ដែលជាបញ្ហាសន្តិសុខដ៏សំខាន់ដែលតំបន់ប្រឈមមុខ។ លោកបានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក Nikolai Patrushev នៅខាងក្រៅកិច្ចពិភាក្សាសន្តិសុខក្នុងតំបន់...
ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក ដល់បងប្អូនប្រជាលពលរដ្ឋទាំងអស់ រួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា តាមទីតាំងទាំង១៤ខណ្ឌ នោះរួមមាន៖ ១ ខណ្ឌ៧មករា មាន២ទីតាំង មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យសម្រាកព្យាបាលអូឡាំព្យាមេឌីឌល២ ខណ្ឌដូនពេញ មាន១ទីតាំង មន្ទីរពេទ្យបង្អែកចតុមុខ៣ ខណ្ឌទួលគោក មាន១ទីតាំង មណ្ឌលសុភាពទួលគោក៤...
ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ «ប្រកាន់ខ្ជាប់ការអភិវឌ្ឍជានិរន្តរភាព រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងប៉េកាំង។ លោកបានលើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោក តំបន់អាស៊ីប៉ាស៊ីហ្វិកគួរទទួលបន្ទុក យុគសម័យយ៉ាងក្លាហាន ដើម្បីដើរតួនាទីណែនាំនិងឈានទៅរកគោលដៅរួមនៃការកសាងសហគមន៍រួមវាសនាតែមួយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការចេញផុតពីជំងឺកូវីដ១៩ សម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ ជាភារកិច្ចចម្បងបំផុតដែលតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខ។ប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងអនាគតរបស់មនុស្សជាតិ អង្គភាពសេដ្ឋកិច្ចនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងឥស្សរជននៃមជ្ឈដ្ឋាននានាត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជននិងអាយុជីវិតជាអាទិភាព ផ្សព្វផ្សាយស្មារតីវិទ្យាសាស្ត្រ រួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ភាគីនានាគួរតែបើកចិត្តឱ្យទូលាយនិងក្តាប់និន្នាការទូទៅ។ការចែកបក្ឋពួកតាមមនោគមវិជ្ជនិងភូមិសាស្ត្រនយោបាយ គឺគ្មានអនាគតទេ។ អេកូបរិស្ថានដ៏ល្អប្រសើរជាផលិតផលសាធារណៈមូលដ្ឋានបំផុតនិងមានអំណោយផលបំផុតដល់សុភមង្គលរបស់ប្រជាជន។តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវស្តារសេដ្ឋកិច្ចឡើងវិញតាមបែបបៃតង ខិតខំធ្វើជាអ្នកនាំមុខនៃការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុតាមបែបវិទ្យាសាស្ត្រ។ យើងត្រូវយល់ដឹងឱ្យត្រឹមត្រូវនូវទស្សនៈអភិវឌ្ឍន៍ជានិរន្តរភាព ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព សម្រួបសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ធានាដល់ជីវភាពរស់នៅ សន្សំសំចៃថាមពលនិងកាត់បន្ថយការបញ្ចេញកាបូន ដើម្បីជំរុញការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ហើយសម្រេចការអភិវឌ្ឍកាន់តែច្រើនតាមរយៈការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។ យើងគួរបង្កើនការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងរបប បង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតដោយបច្ចេកវិទ្យារបស់រដ្ឋសមាជិកអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតបរិយាកាសប្រកបដោយការបើកទូលាយ យុត្តិធម៌ សច្ចធម៌ និងមិនរើសអើងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា។ សកម្មភាពកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសចិនគឺជាការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គមយ៉ាងស៊ីជម្រៅ។ទោះបីជាភារកិច្ចនេះពិបាកខ្លាំងក៏ដោយ ក៏យើងនឹងបន្តឈានទៅមុខដោយឥតឈប់ឈរ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅជារូបបន្តអភិវឌ្ឍន៍បៃតងជាសកល។ ប្រទេសចិននឹងជំរុញកំណែទម្រង់និងបើកទូលាយដោយមិនងាករេ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការផ្លាស់បន្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងដោយគ្រប់ជ្រុងជ្រោយ ព្រមនិងរួមចំណែកដល់ការកសាងអរិយធម៌អេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ក្នុងន័យខិតខំប្រឹងប្រែជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វីក។
ថ្ងៃទី១១ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយប្រធានបទ «ប្រកាន់ខ្ជាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងរួមគ្នាកសាងសហគមន៍រួម វាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូ។ លោកXi Jinpingបានថ្លែងថា “ខ្ញុំធ្លាប់រស់នៅក្នុងភូមិតូចមួយ នៅលើតំបន់ខ្ពង់រាបដីលឿន របស់ប្រទេសចិនរយៈពេលជាច្រើនឆ្នាំ។...
ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។