ភ្នំពេញ ៖ លោក សេង សុមុនី អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានសំណូមពរដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់វិធានការទៅលើយុវជនម្នាក់ស្លៀកស្បង់ចីពររាំលេង និងមានស្រ្តីវ័យក្មេងម្នាក់ទៀត រាំអមជាមួយក្នុងបណ្តាញសង្គម Tik Tok ។ បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម Tik Tok ជាសាធារណៈ ដោយចែកចាយបន្តយ៉ាងព្រោងព្រាត ស្អាតស្រស់ និងប្រុសស្អាតដែលជាអ្នករាំច្រៀងនោះ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងរយៈពេលជាង១៥ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីឆន្ទៈ មោះមុតរបស់កម្ពុជា សម្តែងពីសាមគ្គីភាពអន្តរជាតិ រួមវិភាគទានដល់កិច្ចប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់អោយឃុំខ្លួនជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងករណីប្លន់ និងចាប់រំ លោភទៅលើក្មេងស្រី ជនរងគ្រោះចំនួន២នាក់ ដែលជាបងប្អូន បង្កើតប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិ ប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។...
ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងទ័ពជើងគោក នៃ កងយោធពល ខេមរភូមិន្ទ នៅខេត្តកំពង់ស្ពឺ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោកមេបញ្ជការកងទ័ពជេីងគោក សូមអបអរសាទរ និងជូនពរដល់នាយទាហាន ដែល...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វទន្សោងនៅកម្ពុជាបច្ចុប្បន្នមានជាង ១.៥០០ក្បាល ខណៈទិន្នន័យ របស់អង្គការ IUCN វិញ ត្រូវបានប៉ាន់ស្មានថា សល់ប្រមាណ៤០០០ក្បាល នៅលើពិភពលោក ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ...
កំពង់ចាម ៖ ករណីបើកផ្លូវធ្លា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់រាំរៃយូរមកហើយនោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ចប់នារសៀលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១។ តាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា ដំណោះស្រាយនេះ គឺក្នុងគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លា ជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា នាំចេញកសិផលក្រៅពីអង្ករ ទៅកាន់ទិសដៅ ១០ប្រទេស បានចំនួន ៤១.៦៧១,២០តោន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ វិច្ឆិកានេះ...
បរទេស៖ អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជនសង្ស័យដែលជនចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានបាញ់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា២ដងជាមួយនឹងកងកម្លាំងរបស់ប្រទេស។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅចំកណ្តាលនៃទីក្រុង Varginha ដោយក្រុមប៉ូលីសរបស់ប្រទេសប្រេស៊ីលដោយក្នុងនោះការបាញ់ប្រហារគ្នាបានកើតឡើងចំនួន២ដងហើយលើកទី១បានធ្វើឲ្យមនុស្សស្លាប់១៨នាក់ភ្លាមៗ។ នៅក្នុងការផ្ទុះជាលើកទី២ប៉ូលីសបានអះអាងថាវាបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងដែលជាកន្លែងសង្ស័យថាមានវត្តមានរបស់ក្រុមពាក់ព័ន្ធនឹងសកម្មភាពប្លន់ធនាគារដូចគ្នានេះហើយបានធ្វើឲ្យមនុស្ស៨នាក់ទៀតបាត់បង់ជីវិតផងដែរ។ ប៉ូលីសបានបន្តថានៅក្រោយហេតុការណ៍នេះក្រុមប្រតិបត្តិការបានរកឃើញនូវអាវុធជាច្រើនគ្រឿងគ្រាប់ផ្ទុះព្រមទាំងរថយន្តដែលក្រុមចោរប្លន់បានលួចដល់ទៅ១០គ្រឿងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានឈានទៅដល់ការសម្រេចចិត្តបញ្ចប់ការនាំចេញធនធានហ្គាសធម្មជាតិ ទៅកាន់ប្រទេសអេស្បាញតាមរយៈប្រទេសម៉ារ៉ុក។ នៅក្នុងសេចក្តីប្រកាសដោយប្រធានាធិបតីបានបញ្ជាក់ទៀតថាលោក Tebboune បានដាក់បញ្ជានេះទៅកាន់ក្រុមហ៊ុនថាមពលរដ្ឋ Sonatrach ដើម្បីបញ្ចប់ជាបន្ទាន់ទំនាក់ទំនងជាមួយនឹងប្រទេសម៉ារ៉ុក និងមិនត្រូវបន្តកុងត្រាថ្មី ជាមួយនឹងបំពង់បង្ហូរឧស្ម័នជាមួយនឹងម៉ារ៉ុក ឡើយដែលវានឹងចាប់ផ្តើមអនុវត្តនៅត្រឹមពាក់កណ្តាលថ្ងៃទី៣១ខែតុលាម្សិលមិញ។ គួរឲ្យដឹងដែរថាប្រទេសអាល់ហ្សេរីកំពុងបង្កើតប្រេងប្រមាណជា១,២លានបារ៉េលក្នុងមួយថ្ងៃនិងធនធានហ្គាសធម្មជាតិដល់ទៅ១៣០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំនិងជាប់ឈ្មោះជាប្រទេសនាំចេញហ្គាសធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យប្រជាពលរដ្ឋឈប់សម្រាក និងដើរលេង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់...