ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ «ប្រកាន់ខ្ជាប់ការអភិវឌ្ឍជានិរន្តរភាព រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងប៉េកាំង។

លោកបានលើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោក តំបន់អាស៊ីប៉ាស៊ីហ្វិកគួរទទួលបន្ទុក យុគសម័យយ៉ាងក្លាហាន ដើម្បីដើរតួនាទីណែនាំនិងឈានទៅរកគោលដៅរួមនៃការកសាងសហគមន៍រួមវាសនាតែមួយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការចេញផុតពីជំងឺកូវីដ១៩ សម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ ជាភារកិច្ចចម្បងបំផុតដែលតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខ។ប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងអនាគតរបស់មនុស្សជាតិ អង្គភាពសេដ្ឋកិច្ចនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងឥស្សរជននៃមជ្ឈដ្ឋាននានាត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជននិងអាយុជីវិតជាអាទិភាព ផ្សព្វផ្សាយស្មារតីវិទ្យាសាស្ត្រ រួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ភាគីនានាគួរតែបើកចិត្តឱ្យទូលាយនិងក្តាប់និន្នាការទូទៅ។ការចែកបក្ឋពួកតាមមនោគមវិជ្ជនិងភូមិសាស្ត្រនយោបាយ គឺគ្មានអនាគតទេ។

អេកូបរិស្ថានដ៏ល្អប្រសើរជាផលិតផលសាធារណៈមូលដ្ឋានបំផុតនិងមានអំណោយផលបំផុតដល់សុភមង្គលរបស់ប្រជាជន។តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវស្តារសេដ្ឋកិច្ចឡើងវិញតាមបែបបៃតង ខិតខំធ្វើជាអ្នកនាំមុខនៃការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុតាមបែបវិទ្យាសាស្ត្រ។
យើងត្រូវយល់ដឹងឱ្យត្រឹមត្រូវនូវទស្សនៈអភិវឌ្ឍន៍ជានិរន្តរភាព ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព សម្រួបសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ធានាដល់ជីវភាពរស់នៅ សន្សំសំចៃថាមពលនិងកាត់បន្ថយការបញ្ចេញកាបូន ដើម្បីជំរុញការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ហើយសម្រេចការអភិវឌ្ឍកាន់តែច្រើនតាមរយៈការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។

យើងគួរបង្កើនការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងរបប បង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតដោយបច្ចេកវិទ្យារបស់រដ្ឋសមាជិកអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតបរិយាកាសប្រកបដោយការបើកទូលាយ យុត្តិធម៌ សច្ចធម៌ និងមិនរើសអើងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា។
សកម្មភាពកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសចិនគឺជាការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គមយ៉ាងស៊ីជម្រៅ។ទោះបីជាភារកិច្ចនេះពិបាកខ្លាំងក៏ដោយ ក៏យើងនឹងបន្តឈានទៅមុខដោយឥតឈប់ឈរ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅជារូបបន្តអភិវឌ្ឍន៍បៃតងជាសកល។

ប្រទេសចិននឹងជំរុញកំណែទម្រង់និងបើកទូលាយដោយមិនងាករេ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការផ្លាស់បន្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងដោយគ្រប់ជ្រុងជ្រោយ ព្រមនិងរួមចំណែកដល់ការកសាងអរិយធម៌អេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ក្នុងន័យខិតខំប្រឹងប្រែជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វីក។
