ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សsព្វផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao លើកឡើងថា គាត់នឹងឈរឈ្មោះជាប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ។គាត់ត្រូវបានតែងតាំងជាបេក្ខជនដោយក្រុមនៃគណបក្សកាន់អំណាច PDP-Laban ។ ក្រៅពីអាជីពដ៏ត្រចះត្រចង់ ក្នុងនាមជាអ្នកប្រដាល់ លោក Manny Pacquiao អាយុ៤២ឆ្នាំគឺជាសមាជិកព្រឹទ្ធសភានៅក្នុងសភាហ្វីលីពីន ។...
ហាវ៉ាណា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សsព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា កាលពីថ្ងៃច័ន្ទទី ២០ ខែកញ្ញា ប្រទេសគុយបា បានយល់ព្រមដើម្បីផ្តល់ឱ្យប្រទេសវៀតណាម នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកចំនួន ១០លាន ដូសដែលប្រទេសអាស៊ីបានផ្តល់ការយល់ព្រមជាបន្ទាន់ ។ រដ្ឋាភិបាលបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង២ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី...
បរទេស៖ យោងតាមការបញ្ជាក់របស់មេបញ្ជាការអ៊ីរ៉ង់ដែលស្ថិតនៅខេត្តភាគខាងលិច Azarbaijan បានបញ្ជាក់ថាកងកម្លាំងរក្សាសន្តិសុខរបស់ ប្រទេសអ៊ីរ៉ង់ បានធ្វើការបំផ្លាញទាំងស្រុងនូវទីតាំងកណ្តាលរបស់ក្រុមប្រឆាំង បដិវត្តដែលមានវត្តមាន នៅក្នុងតំបន៉ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់។ ប្រតិបត្តិការកាលពីពេលថ្មីនេះត្រូវបានធ្វើឡើងនៅ បន្ទាប់ពីសកម្មភាពរបស់ក្រុមប្រឆាំងទនេះនៅក្នុងតំបន់ដែលមានព្រំ ប្រទល់ជាប់ជាមួយនឹងភាគខាងជើងអ៊ីរ៉ាក់នេះ បើយោងតាមការបញ្ជាក់បន្ថែម។ ក្រុមសកម្មប្រយុទ្ធទាំងនេះបានទីតាំងឈរជើង របស់ខ្លួននៅភាគខាងជើងអ៊ីរ៉ាក់នេះ ជាយូរមកហើយគឺជាតំបន់ដែលកៀក ទៅនឹងប្រទេសអ៊ីរ៉ង់ ហើយមុនការប្រយុទ្ធនេះ ខាងភាគីខាងអ៊ីរ៉ង់ក៏បានធ្វើការផ្តល់ព័ត៌មានរួចជាស្រេច ហើយទៅខាងភាគីអជ្ញាធរនៃប្រទេសអ៊ីរ៉ាក់។ គួរឲ្យដឹងដែរថា តំបន់ព្រំដែនភាគខាងលិច...
បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់អាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងមេដឹកនាំជាន់ខ្ពស់ក្រុមភេរវករអាល់កៃដា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តអ៊ីដលីប ជាខេត្តភាគខាងជើងប្រទេសស៊ីរី កាន់កាប់ដោយកងទ័ពតួកគី និងក្រុមជីវពលឧទ្ទាមឥស្លាមជ្រុលនិយម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា «កងកម្លាំងអាមេរិកបានធ្វើវាយប្រហារតាមដែនអាកាស ប្រឆាំងភេរវកម្មនៅក្បែរទីក្រុងអ៊ីដលីប ប្រទេសស៊ីរី នៅថ្ងៃនេះ ទៅលើមេដឹកនាំអាល់កៃដាជាន់ខ្ពស់ម្នាក់»។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងថ្លែងនៅក្នុងសុន្ទរកថារបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក កំពុងបើកជំពូកមួយនៃ“ ការទូតដែលពឹងផ្អែកខ្លាំង” ជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជាប្រទេសចិន ខណៈដែលបដិសេធថា គ្មានចេតនាចាប់ផ្តើមថ្មីសង្គ្រាម” នេះបើយោងតាមមន្រ្តីជាន់ខ្ពស់អាមេរិក។ ស្របពេលជាមួយនឹងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំលោក បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី ៤ ដោយផ្ទាល់ជាមួយប្រទេសប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗ ចំនួនបីផ្សេងទៀត គឺជប៉ុនអូស្ត្រាលី និងឥណ្ឌា នៅសេតវិមាននៅថ្ងៃសុក្រ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនឹងលែងហាមឃាត់អ្នកទេសចរ បរទេសមិនឱ្យចូលមកប្រទេសនេះទៀតហើយ ចាប់ពីខែវិច្ឆិកាតទៅប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានពេញលេញ។ សេតវិមានអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទ នៅពេលប្រកាសពីការផ្លាស់ប្តូរគោលនយោបាយ ដែលនឹងបន្ធូរបន្ថយការហាមឃាត់ការធ្វើដំណើរអន្តរជាតិ ដែលត្រូវបាន ដាក់ចេញដើម្បីទប់ស្កាត់ការចម្លងនៃមេរោគឆ្លង។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកដែលមិនមែនជាពលរដ្ឋអាមេរិក និងអ្នកដែលមានគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិក នឹងត្រូវផ្តល់ភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវិរុសបានពេញលេញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២៨នាក់ ជាសះស្បើយ ៤៨៦នាក់ និងស្លាប់ ១៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២៨នាក់ មានករណីឆ្លងសហគមន៍ ៥០៧នាក់ និងអ្នកដំណើរពីបរទេស ១២១នាក់។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៥.៣៤៤នាក់...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី កាមេយ ហារូកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការនូវគម្រោងសហប្រតិបត្តិការប ច្ចេកទេស ស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំម ជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ រដ្ឋបាលរាជធានីភ្នំពេញ...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កំពុងធ្វើការវិភាគអំពីផលប៉ះពាល់នៃភាពជាដៃគូសន្តិសុខថ្មីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានឈ្មោះថា AUKUS នៅជុំបន្ទាប់នៃការចរចាពាណិជ្ជកម្មរបស់ខ្លួន ជាមួយអូស្ត្រាលី។ ។ លោក Eric Mamer ប្រធានអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានលើកឡើងថា “យើងកំពុងវិភាគផលប៉ះពាល់ ដែលសេចក្តីប្រកាសរបស់ AUKUS នឹងមាននៅក្នុងកាលវិភាគនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអូស្ត្រាលី”។ ភាពជាដៃគូត្រីភាគីថ្មីនេះ បានធ្វើឱ្យប្រទេសបារាំងខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលី...
តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ដល់ពេលដែលអាមេរិក ត្រូវកែប្រែគោលនយោបាយ ដែលមានគុណវិបត្តិរបស់ខ្លួន ហើយលុបចោលទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ តាមលក្ខណៈជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ។ នៅក្នុងសុន្ទរកថាមួយទៅកាន់សម័យប្រជុំលើកទី ៦៥ នៃសន្និសីទទូទៅនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលបានចាប់ផ្តើមនៅរដ្ឋធានីវីយែន ប្រទេស អូទ្រីស កាលពីថ្ងៃច័ន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៤...