ភ្នំពេញ ៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា-សិង្ហបុរី ជាពិសេស សិង្ហបុរីក៏នឹងជួយគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យធ្វើជាប្រធានអាស៊ាន នាពេលខាងមុខ ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៧...
បរទេស៖ មនុស្សបីនាក់រួមទាំងវេជ្ជបណ្ឌិតម្នាក់ផងដែរ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ និងនៅខេត្ត Binh Duong ពីបទយកលុយពីប្រជាជន ដើម្បីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលធាតុពិតត្រូវបានគេអះអាងថា ចាក់ដោយមិនគិតថ្លៃនោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Truong Manh Thao...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា សហរដ្ឋអាមេរិកគ្រោងរៀបចំជើងហោះហើរជម្លៀសថ្មីចេញពីរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បានសន្យាថា នឹងអនុញ្ញាតឱ្យមនុស្សដែលមានឯកសារធ្វើដំណើរចាកចេញដោយសេរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Antony Blinken នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង ដូហា ប្រទេស...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ថា ឆ្មាំការពារដែនសមុទ្ររបស់ហ្វីលីពីន បានឲឲ្យដឹងថ ត្រូវបានគេបញ្ជាក់នៅថ្ងៃអង្គរនេះថា បរុសនេសាទចំនួន១៨នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះត្រូពិច បានធ្លាក់ចុះបន្ទាប់ពីឆ្មាំខាងត្បូងដែលបង្កជាគ្រោះបាក់ដីកាលពីយប់ថ្ងៃចន្ទ ។ អ្នកពាក្យឆ្មាំការពារដែនសមុទ្រ លោក Armando Balilo បានលើកឡើងថា ការបាត់ខ្លួនបុរសនេសាទមកពីខេត្ត Samar នៅភាគកណ្តាលហ្វីលីពីន នៅក្នុងសមុទ្រទោះបីមានសញ្ញាព្រមានរួចហើយក្តី ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យបានមកពីសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី៤០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ។ ទិន្នន័យបានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់៤០.០០៣.១០១នាក់ ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់បានកើនឡើងដល់៦៤៨.៩៣៥នាក់ គិតត្រឹមម៉ោង៣និង២១យប់ព័ត៌មានក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២១នាទីម៉ោងសកល ។ កាលីហ្វ័រនីញ៉ា...
បរទេស៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំសម្រាប់កិច្ចប្រជុំដែលអាចទៅរួច ដើម្បីធ្វើការដោះស្រាយជាផ្លូវការនូវបញ្ហាកូរ៉េខាងជើង ក្នុងទីក្រុងទីក្រុងតូក្យូ នាសប្ដាហ៍ក្រោយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ក្យូដូ នៅថ្ងៃអង្គារនេះ។ ដោយសំអាងដល់ប្រភពជាច្រើននោះ ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា ការត្រៀមរៀបចំនេះ គឺកំពុងត្រូវបានធ្វើឡើង សម្រាប់កិច្ចពិភាក្សាគ្នា រវាងប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim...
បរទេស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងតំណាងមកពីក្រុមប្រឆាំង បាននិយាយថា ពួកគេទើបបានព្រមព្រៀងគ្នាខ្លះៗ នៅក្នុងអំឡូងកិច្ចពិភាក្សាគ្នាក្នុងទីក្រុង Mexico City ជាផ្នែកនៃគំនូសបង្ហាញផ្លូវ ធ្វើឡើងដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយកិច្ចចរចាធ្វើឡើងចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទនោះ ពួកគេបាននិយាយថា ចំណុចនៃកិច្ចព្រមព្រៀងនោះ មានជាប់ទាក់ទងនឹងវិធានការសង្គម ជាពិសេសលើអ្នកដែលរងផលប៉ះពាល់ដោយសារតែជម្ងឺកូវីដ១៩ និងជម្លោះទឹកដីពាក់ព័ន្ធនឹងប្រទេសហ្គីយ៉ាណា ដែលស្ថិតនៅជិតខាង។ តំណាងមកពីភាគីទាំងពីរ បាននិយាយថា កិច្ចពិភាក្សាគ្នាស្តីពីវិធានការសេដ្ឋកិច្ចនិងសង្គមនានា រួមមានទាំងសិទ្ធិពិសេស...
បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបាញ់កាំភ្លើងឡើងលើដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល ស្របពេលមានវីដេអូបង្ហាញឲ្យឃើញមនុស្សជាច្រើន នាំគ្នារត់គេ ប៉ុន្តែនៅពេលភ្លាមៗនេះ មិនរបាយការណ៍អំពីអ្នករបួសនោះទេ។ មនុស្សប្រុសស្រីរាប់រយនាក់ ដែលស្រែកពាក្យស្លោកថា “សូមឲ្យមានការតស៊ូយូរអង្វែង” និងថា “ស្លាប់ចូរមានចំពោះប៉ាគីស្ថាន” បានដើរដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងពួកតាលីបង់ និងអ្វីដែលពួកគេថា ជាការជ្រៀតជ្រែកធ្វើឡើងដោយប៉ាគីស្ថាន ក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។ តាមសេចក្តីរាយការណ៍ ស្ត្រីម្នាក់ដែលភ័យស្លុនស្លោរជាខ្លាំងនៅតាមដងផ្លូវ...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១៥១នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១៨នាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.២៩២ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៥៧៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន...