ភ្នំពេញ ៖ ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Kamei Haruko ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS)» ដែលមានទឹកប្រាក់ ចំនួន ៣៦២...
បរទេស៖ពួកឧទ្ទាមស៊ីរី តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារដោយកាំភ្លើងធំមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ទាហានស៊ីរី នៅក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេស ហើយនេះជាការប្រយុទ្ធគ្នាដ៏ធំមួយ ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលកាន់កាប់តំបន់ កាលពី៣ឆ្នាំមុន។ ការវាយប្រហារដែលរីករាលដាលខ្លាំងឡើង ទៅលើប៉ុស្តិ៍ទាហាន នៅជិតផ្លូវហៃវ៉េ Damascus-Deraa ឆ្ពោះទៅកាន់ច្រកព្រំដែន Nassib ជាប់នឹងប្រទេសហ្ស៊កដានី ក៏បានរំខានដល់អ្នកដំណើរនិងការចរាចជំនួញ នៅច្រកដ៏ចម្បងសម្រាប់ទំនិញ ពីប្រទេសលីបង់និងស៊ីរី ទៅកាន់តំបន់ឈូងសមុទ្រផងដែរ។ ពួកឧទ្ទាម...
ប៉េកាំង៖ ថ្មីៗនេះអ្នកនយោបាយអាមេរិកមួយចំនួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលាបពណ៌ប្រទេសចិន ដោយលេងតាមទ្រឹស្តីដែលគេហៅថាការលេចធ្លាយមន្ទីរពិសោធន៍ដើម្បីតាមរកប្រភពដើមនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានអំពាវនាវជាថ្មីម្តងទៀតសម្រាប់ការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ ដំណាក់កាលទី ២ ដែលផ្តោតលើប្រទេសចិន ក្នុងពេលជួបជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនៅប្រទេសគុយវ៉ែត។ ការស្វែងរក“ ការសន្មតនៃកំហុស” ប្រឆាំងនឹងប្រទេសចិន ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីរៀបចំអង្គការសុខភាពពិភពលោក ដើម្បីធ្វើនយោបាយបញ្ហាដើមកំណើតវីរុសកូវីដ-១៩ គឺអាក្រក់ណាស់។...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១នេះ បានប្រគល់ម៉ូតូ ម៉ាក BMW ១២៥០សេសេ ចំនួន ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឥស្សរជនជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំធំៗរបស់កម្ពុជា។ ពិធីប្រគល់-ទទួល ម៉ូតូចំនួន ៣០គ្រឿង...
បរទេស៖ អនុប្រធានពេទ្យបាននិយាយថា មនុស្សប្រហែល ៦០ ០០០ នាក់ គឺត្រូវបានការពារមិនឱ្យស្លាប់ នៅក្នុងចក្រភពអង់គ្លេសដោយសារលទ្ធផលនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់សាស្ត្រាចារ្យ Jonathan Van -Tam ដែលបាននិយាយថា ការប៉ាន់ប្រមាណចំនួន ២២ លានករណី ត្រូវបានបញ្ឈប់ផងដែរ...
ភ្នំពេញ ៖ ក្រុមឧទ្យានុរក្សបានចុះបង្ក្រាប និងរឹបអូសសាច់សត្វព្រៃជាង៦០គីឡូក្រាម ពីអ្នករត់តាក់ស៊ីម្នាក់ដែលរត់ពីខេត្តកោះកុង មកភ្នំពេញ ។ យោងតាមហ្វេសប៊ុក អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅថ្ងៃទី៣០ កក្កដានេះ បានឲ្យដឹងបន្តថា តម្រួវការសាច់សត្វព្រៃ ដោយឥស្សរជនក្នុងទីក្រុង ជំរុញឲ្យមាន ការបរបាញ់ នៅក្នុងព្រៃប្រទេសកម្ពុជា ។
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា យោងតាមមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន ហៅកាត់ (CENC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៨,១រ៉ិចទ័រ បានអង្រួននៅតំបន់សមុទ្រនៃភាគខាងត្បូង រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅវេលាម៉ោង២និង១៥នាទីល្ងាច នៅថ្ងៃព្រហស្បតិ៍នេះ ។ យោងតាម CENC បានឲ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេត្រួតពិនិត្យឃើញថា មានរង្វាស់៥៥.៤០ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៥៨.០០ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច...
រ៉ូម៉ានី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា រលកកម្តៅបានវាយប្រហារមកលើតំបន់ភាគខាងត្បូង នៃប្រទេសរ៉ូម៉ានី ។ ប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងក្រុង Bucharest ជាថ្ងៃដែលក្តៅខ្លាំងរបស់ប្រទេសនេះ ។ ក្រុមអាជ្ញាធររ៉ូម៉ានី បានប្រកាសអំពីសញ្ញាអាសន្នពណ៌ទឹកក្រូច ដែលប្រកាសអំពីរលកកម្តៅដែលបង្កឡើងដោយសីតុណ្ហភាព កើនឡើងដល់៤០អង្សាសេ នៅតំបន់ Balkan...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបិទច្រកព្រំដែន ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ បិទនេះ ចាប់ផ្តើមពីយប់ថ្ងៃ២៩នេះ ដល់ថ្ងៃ១២ សីហា សម្រាប់ការចេញ-ចូលរបស់ពលករ អាជីវករ និងពាណិជ្ជករ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ចជាអាទិ៍ ករណីអ្នកជំងឺសង្រ្គោះបន្ទាន់ ៕
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសបិទការចូលទស្សនាប្រាសានានា និងផ្អាកលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ៕