ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២ ០ ១ ៩បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖នៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចផ្ទះជួលក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១៤នាក់ ក្នុងនោះមានស្រី០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង១៤នាក់ នោះរួមមាន៖ ១.ឈ្មោះ វង្ស ឆាយា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ, ២.ឈ្មោះ សាយ ធីឌឿន ភេទស្រីអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ធី វាសនា ភេទប្រុស អាយុ២១ឆ្នាំមុខរបរ មិនពិតប្រាកដ,៤.ឈ្មោះ ថុង ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនារីខារ៉ាអូរខេ, ៥.ឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ៦.ឈ្មោះ អេង តាម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាចុងភៅ,៧.ឈ្មោះអាន ស្សាវរី ភេទប្រុស អាយុ២៦ឆ្នាំ, ៨.ឈ្មោះ ជា តារា ភេទប្រុស អាយុ២២ឆ្នាំ, ៩.ឈ្មោះ ស រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ,១០.ឈ្មោះ ញឹម ចៅចាន់ ភេទប្រុស អាយុ២៧ឆ្នាំ, ១១.គង់ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងដែក, ១២.ឈ្មោះសន ឆក អាយុ៣៦ឆ្នាំ មុខរបររើស អេតចាយ,១៣.ឈ្មោះពៅ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើការតាមហាង, ១៤.ឈ្មោះទេព កញ្ជណា ភេទស្រី អាយុ១៦ឆ្នាំ របរមិនពិតប្រាកដ ជនសង្ស័យ ទាំង១៤នាក់នេះស្នាក់នៅភូមិកើតហេតុ ខាងលើជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ កំពុងត្រូវបាន មន្ត្រីជំនាញ នៃការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរស្តាប់ចម្លើយ សម្រង់សាវតាជាតិ ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងសរុបរបាយការណ៍ កសាងសុំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់៕
ភ្នំពេញ ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃនេះថា « រាល់ក្រវិលកំប៉ុងស្រាបៀរកម្ពុជា ទាំង ចាស់ និង ថ្មី រង្វាន់តូច ឬ រង្វាន់ធំ ក្រុមហ៊ុននៅតែ បន្តប្តូរជូនអតិថិជន...
ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោមប្រធានបទ “ភាពច្នៃប្រឌិតឥតព្រំដែន” ត្រូវបានប្រារព្ធឡើងជាផ្លូវការ នៅទីក្រុងសិនជិន ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។ ដំបូង OPPO បានពន្យល់អំពីគម្រោងវិធានការ របស់ខ្លួន នាយុគសម័យសមាហរណកម្មនៃបណ្តាញទំនាក់ទំនង ដ៏ឆ្លាតវៃ បន្ទាប់មក ក៏បានបង្ហាញ នូវផលិតផល ទំនើបៗ ជាច្រើន...
ភ្នំពេញ៖ថ្ងៃសុក្រទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ថ្ងៃនេះក្រុមហ៊ុន Cellcard បានបើកសម្ពោធ និងផ្សព្វផ្សាយជាពិសេស ក្នុងឱកាសបុណ្យណូអែល ដើម្បីរៃអង្គាសថវិកាសម្រាប់កម្មវិធីសប្បុរសធម៌ របស់អង្គការមិត្តសំឡាញ់ ក្នុងការជួយយុវជនដែលជួបការលំបាក នៅតាមដងផ្លូវ ឲ្យបានចូលមកសិក្សាវិញ។ ក្រុមហ៊ុន Cellcard បានកំណត់គោលដៅក្នុងការប្រមូលថវិកា ឲ្យបាន ២ម៉ឺនដុល្លារ ពីយុទ្ធនាការសប្បុរសធម៌ ក្នុងឱកាសបុណ្យណូអែលនេះ...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថាការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ៦ភាគរយ នៅក្នុងខែតុលា ពីខែមុនដែលជាខែទី ៤ ដែលការបញ្ជាទិញនេះបានធ្លាក់ចុះ។ យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថាការបញ្ជាទិញ ដែលមិនរាប់បញ្ចូលទំនិញ សម្រាប់កប៉ាល់ និងពីឧបករណ៍ប្រើប្រាស់ដោយសារតែ ភាពមិនចុះសម្រុងរបស់ពួកគេមានចំនួនសរុប ៧៩៨,៨ ពាន់លានយ៉េន (៧,៣៦ ពាន់លានដុល្លារ) ។ ការធ្លាក់ចុះនៃការបញ្ជាទិញ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរអរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគ ជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ ប្រមាណជាង ៤០០ លានដុល្លារនៅកម្ពុជា ដែលបានផ្តល់ការងារដល់កម្មករជាង ៧ពាន់នាក់ ។នេះបើតាមហ្វេសប៊ុកសម្តេចមុននេះបន្តិច។ សម្តេចថា ចំនួននេះនឹងកើន រហូតដល់២ម៉ឺននាក់ ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែល ក្រុមហ៊ុនចាប់ផ្តើមផលិត ឧបករណ៍ហ្គេមកំសាន្ត PSP...
រទេស៖ប្រេសិតសហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេច ដើម្បីបោះជំហានច្បាស់លាស់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលមានគោលដៅឲ្យកូរ៉េខាងជើងបោះបង់ចោល កម្មវិធីនុយក្លេអ៊ែនិងមីស៊ីល ប៉ុន្តែក្រុមប្រឹក្សា សន្តិសុខត្រូវតែត្រៀមធ្វើការឆ្លើយតប ទៅនឹងការបង្កហេតុណាមួយ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft បាននិយាយដូច្នេះថា “យើងនៅតែត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការក្នុងដំណើរស្មើភាព និងបោះជំហានជាក់លាក់ជាបន្តបន្ទាប់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ យើងបានត្រៀមខ្លួនធ្វើការបត់បែន ក្នុងវិធីដែលយើងខិតចូលទៅជិតបញ្ហានេះ ហើយយើងទទួលស្គាល់ពីតម្រូវការចាំបាច់ សម្រាប់កិច្ចព្រមព្រៀងស្មើភាព ដែលដោះស្រាយក្តីព្រួយបារម្ភរបស់គ្រប់ភាគីទាំងអស់”។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន១៥ប្រទេសជាសមាជិក បានជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះតាមសំណើរបស់ សហរដ្ឋអាមេរិក ស្របពេលមានក្តីព្រួយបារម្ភកើនឡើងជាអន្តរជាតិថា ប្រទេសកូរ៉េខាងជើង អាចនឹង បន្តធ្វើតេស្តនុយក្លេអ៊ែ ឬក៏មីស៊ីលវាយប្រហារចម្ងាយឆ្ងាយ ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៧មក ព្រោះតែកិច្ចពិភាក្សាលុបបំបាត់ នុយក្លេអ៊ែរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចរថយន្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យឈ្មោះ សឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួន កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីលួច រថយន្ត។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនជាអ្នកបើកបររថយន្តឲ្យថៅកែចិន មានទីតាំងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុ ថៅកែ បានប្រើរូបគេឲ្យទៅបើករថយន្ត ០១គ្រឿង ម៉ាក Starex ពណ៍ស មិនចាំស្លាកលេខ ជូនភ្ញៀវរបស់គាត់ទៅព្រលានយន្តហោះ ក្រោយដាក់ភ្ញៀវរួច រូបគេបានជិះរថនយន្តនោះ ទៅជួបមិត្តភ័ក្តិ ឈ្មោះ សេង នៅម្តុំផ្ទះសំណាក់ គូរូ ខាងកើតអង់តែនទួលគោក ហើយពួកគេទាំង ០២នាក់ បានជិះរថយន្តជាមួយគ្នា ក្នុងបំណងរកកន្លែងជក់ថ្នាំញៀន លុះពេលជិះដល់ផ្លូវស្ងាត់ម្តុំវិទ្យាល័យ ឥន្ទ្រទេវី ឈ្មោះ សេង ក៏បានបបួលរូបគេ ឲ្យលក់រថយន្តនោះ ព្រមទាំងបានយកកាំភ្លើងខ្លីមកគម្រាមរូបគេ និងបានយកថ្នាំ ងងុយដេក បង្ខំឲ្យរូបគេផឹករហូតសន្លប់បាត់ស្មារតី ពេលដឹងខ្លួនវិញរូបគេនៅក្នុងពេទ្យកាល់ម៉ែត្រ ក៏ស្រាប់តែសមត្ថកិច្ចអាវុធហត្ថមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ខាងលើ បានបន្ថែមទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន រយៈពេល០១ឆ្នាំមកហើយ។