ព័ត៌មានអន្តរជាតិ

អាមេរិកប្រាប់ អង្គការ សហប្រជាជាតិ ខ្លួនត្រៀមខ្លួន ធ្វើការបត់បែន ក្នុងកិច្ចពិភាក្សា កូរ៉េខាងជើង និងព្រមាន ប្រឆាំង ការបង្កហេតុ

រទេស៖ប្រេសិតសហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេច ដើម្បីបោះជំហានច្បាស់លាស់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលមានគោលដៅឲ្យកូរ៉េខាងជើងបោះបង់ចោល កម្មវិធីនុយក្លេអ៊ែនិងមីស៊ីល ប៉ុន្តែក្រុមប្រឹក្សា សន្តិសុខត្រូវតែត្រៀមធ្វើការឆ្លើយតប ទៅនឹងការបង្កហេតុណាមួយ។ 

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft បាននិយាយដូច្នេះថា “យើងនៅតែត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការក្នុងដំណើរស្មើភាព និងបោះជំហានជាក់លាក់ជាបន្តបន្ទាប់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ យើងបានត្រៀមខ្លួនធ្វើការបត់បែន ក្នុងវិធីដែលយើងខិតចូលទៅជិតបញ្ហានេះ ហើយយើងទទួលស្គាល់ពីតម្រូវការចាំបាច់ សម្រាប់កិច្ចព្រមព្រៀងស្មើភាព ដែលដោះស្រាយក្តីព្រួយបារម្ភរបស់គ្រប់ភាគីទាំងអស់”។ 

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន១៥ប្រទេសជាសមាជិក បានជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះតាមសំណើរបស់ សហរដ្ឋអាមេរិក ស្របពេលមានក្តីព្រួយបារម្ភកើនឡើងជាអន្តរជាតិថា ប្រទេសកូរ៉េខាងជើង អាចនឹង បន្តធ្វើតេស្តនុយក្លេអ៊ែ ឬក៏មីស៊ីលវាយប្រហារចម្ងាយឆ្ងាយ ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៧មក ព្រោះតែកិច្ចពិភាក្សាលុបបំបាត់ នុយក្លេអ៊ែរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង 

To Top