តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថាការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ៦ភាគរយ នៅក្នុងខែតុលា ពីខែមុនដែលជាខែទី ៤ ដែលការបញ្ជាទិញនេះបានធ្លាក់ចុះ។
យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថាការបញ្ជាទិញ ដែលមិនរាប់បញ្ចូលទំនិញ សម្រាប់កប៉ាល់ និងពីឧបករណ៍ប្រើប្រាស់ដោយសារតែ ភាពមិនចុះសម្រុងរបស់ពួកគេមានចំនួនសរុប ៧៩៨,៨ ពាន់លានយ៉េន (៧,៣៦ ពាន់លានដុល្លារ) ។
ការធ្លាក់ចុះនៃការបញ្ជាទិញ គ្រឿងម៉ាស៊ីន ដែលត្រូវបានគេមើលឃើញថា ជាសូចនាករឈានមុខគេនៃការចំណាយមូលធន បន្ទាប់មកមានការ ធ្លាក់ចុះ 2,9 ភាគរយ នៅក្នុងខែកញ្ញា៕ដោយ ឈូក បូរ៉ា