The Chinese army launched projectiles into the Taiwan Strait on Thursday, AFP journalists saw, as Beijing’s military announced “long-range live ammunition firing”...
Breaking: អ្នកកាសែត AFP ឃើញគ្រាប់មីស៊ីល ដែលទាហានចិនបាញ់ ចូលច្រកសមុទ្រតៃវ៉ាន់, នេះបើតាមAFP នៅមុននេះបន្តិច។
ភ្នំពេញ៖ អតីតកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និង ជាសាស្រ្តាចារ្យបង្រៀន នៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប លោកបណ្ឌិត តាំង សុខងី បានបន្តចងក្រង និពន្ធសៀវភៅថ្មីមួយទៀត មានចំណងជើងថា «ឯកអគ្គរាជទូត» (Ambassador) ដើម្បីជាឯកសារជំនួយស្មារតី ដល់មន្រ្តីរាជការពាក់ព័ន្ធ សិស្ស និស្សិត សម្រាប់សិក្សាឈ្វេងយល់អំពីវិស័យការទូត ឱ្យបានកាន់តែទូលំទូលាយ ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។...
Update: កោះតៃវ៉ាន់ ត្រៀមទប់ទល់សង្រ្គាម ប៉ុន្តែមិនបញ្ឆេះវាទេ, នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFPនៅមុននេះបន្តិច។ យោធារបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន កំពុងតាមដានយ៉ាងដិតដល់ នូវសមយុទ្ធរបស់ចិន ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឡើងនៅក្នុងដែនទឹក ជុំវិញកោះនេះ ហើយត្រូវបានរៀបចំ សម្រាប់សង្គ្រាម ប៉ុន្តែនឹងបញ្ឆេះវាទេ។ ក្រសួងការពារជាតិរបស់តៃប៉ិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍...
Breaking: កោះតៃវ៉ាន់ ត្រៀមខ្លួនទប់ទល់សង្រ្គាម តែមិនមែន បញ្ឆេះសង្គ្រាមទេ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈពេលដែលលោក កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្លែងក្នុងកិច្ចជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូននៅក្នុងខែមិថុនាកន្លងមកនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យដ៏លើសលប់ហើយលោក សង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងយូរអង្វែងតទៅមុខទៀត។ លោក វ៉ាង យី ក៍បានប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។ ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៦៤ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នា ពោលគឺ (១) ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ និង (២) ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។ ជាចុងក្រោយ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។
Update: ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានចាកចេញពីកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធ ដោយបញ្ចប់ដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាសមួយ ដែលទីក្រុងប៉េកាំង បានឆ្លើយតបជាមួយនឹងការគំរាមកំហែង និងសមយុទ្ធយោធា។ នេះបើតាមAFP នៅមុននេះបន្តិច។ សមាជិកសភាវ័យ ៨២ ឆ្នាំរូបនេះ បានគ្រវីដៃ ទៅកាន់ឥស្សរជន ដែលកំពុងរង់ចាំ នៅអាកាសយានដ្ឋាន Songshan...
Breaking: លោកស្រី Pelosi ចាកចេញពីកោះតៃវ៉ាន់ ហើយ, នេះបើតាម AFP នៅមុននេះបន្តិច។
Update: ស្លាប់៣ របួស៦ ក្នុងឧប្បត្តិហេតុ ចាក់គ្នា នៅសាលាមត្តេយ្យ នៅភាគអាគ្នេយ៍ ខេត្តជាំងស៊ី ប្រទេសចិន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។ ប៉ូលីស និយាយថា ជនអន្ធពាលម្នាក់ ពាក់ម៉ាស់និងមួក សម្រុកចូលទៅក្នុងសាលាមត្តេយ្យឯកជន នៅក្នុងឃុំ អានហ្វូ។ ជនសង្ស័យនោះ មានអាយុ៤៨ ឆ្នាំ...
Breaking: ស្លាប់៣ របួស៦ ក្នុងឧប្បត្តិហេតុ ដេញចាក់គ្នា នៅសាលាមត្តេយ្យ នៅប្រទេសចិន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។