អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា រុស្ស៊ី បានផ្តល់ការវាយតម្លៃ ដ៏គួរឲ្យសោកស្តាយបំផុត រហូតមកដល់ពេលនេះ នៃការលុកលុយអ៊ុយក្រែន របស់ខ្លួន ដោយបានពណ៌នាអំពី “សោកនាដកម្ម” នៃការខាតបង់កងទ័ពកើនឡើង និងផលប៉ះពាល់សេដ្ឋកិច្ច ពីការដាក់ទណ្ឌកម្ម ខណៈដែលប្រជាជនអ៊ុយក្រែន ត្រូវបានជម្លៀសចេញ ពីទីក្រុងភាគខាងកើត...
ភ្នំពេញ ៖ ដើម្បីការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ(១៤-១៦មេសា) ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃ៧ មេសា ដើម្បីត្រៀមកងកម្លាំងការពារជាង២នាក់ នៅតាមគោលដៅសំខាន់ៗមួយចំនួន ។ បើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងជាង២ពាន់នាក់ បានបែងចែកកម្លាំងឈរជើង ការពារនិងរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញ...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ តាមរយៈការចេញផ្សាយ ដោយ rt.com កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងអាចបញ្ចប់ទៅក្នុងពេលខាងមុខដ៏ឆាប់នេះ ហើយលឿនបំផុត គឺត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានបញ្ជាក់ដែរថា ការបញ្ចប់ទៅនៃប្រតិបត្តិការលើកនេះ គឺនៅពេលដែលយោធារុស្ស៊ី អាចសម្រេចបានតាមគោលដៅ ដែលគេចង់បានឬអាចធ្វើឡើង ដោយមានកិច្ចព្រមព្រៀង ណាមួយរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ តាមរយៈការចរចាគ្នា។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអះអាងថា ទំហំនៃការធ្វើសង្គ្រាមនៅ Donbass នឹងក្រើនរំលឹកព្រមទាំង បង្ហាញពិភពលោកសាជាថ្មី អំពីរូបរាង សង្គ្រាមដូចកាលពីសម័យ សង្គ្រាមលោកទី២។ រដ្ឋមន្ត្រីរូបនេះ ក៏បានធ្វើការអំពាវានាវ ស្នើសុំឲ្យអង្គការណាតូ បន្តផ្តល់និងផ្គត់ផ្គង់អាវុធ ហើយផ្តល់ទៀតមកឲ្យ រដ្ឋាភិបាលក្រុងគៀវ ដើម្បី...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា ទាហានរុស្ស៊ីបានដកចេញ “ទាំងស្រុង” ពីកន្លែងនានានៅជុំវិញរដ្ឋធានីគៀវ និងទីក្រុងមួយផ្សេងទៀតនៅក្បែរនោះ បន្ទាប់ពីមានការសន្យា ពីវិមានក្រឹមឡាំង ក្នុងការកាត់បន្ថយសកម្មភាពយោធា នៅក្នុងតំបន់ ខណៈដែលអ្នកចរចាព្យាយាម បញ្ចប់ការប្រយុទ្ធគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានសង្កេតឃើញការដកទ័ពទាំងស្រុងចេញពីតំបន់ដែលធ្លាប់ត្រូវបានឡោមព័ទ្ធ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធក្នុងអំឡុង...
បរទេស៖ សំណើជាលាយលក្ខណ៍អក្សរថ្មី របស់ទីក្រុងគៀវ ស្តីពីវិធីដោះស្រាយជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តជាមួយរុស្ស៊ី ខុសពីអ្វីដែលខ្លួនបានដាក់ជូនរុស្ស៊ី ក្នុងអំឡុងកិច្ចចរចាមុនៗ នៅប្រទេសតួកគី។ នេះបើតាមលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយថា អ៊ុយក្រែនទំនងជាចង់បញ្ឈប់ពេលវេលា និងបន្តអរិភាព ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងផ្តល់ជំនួយ នៅក្នុងការផ្លាស់ប្តូរនេះ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធ សាសនា ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ តាមរយៈសារលិខិអបអរសាទរ...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតប នឹងការផ្គត់ផ្គង់ប្រព័ន្ធ សព្វាវុធ របស់អាមេរិកដល់ក្រុងតៃប៉ិថា កងទ័ពចិន បានប្តេជ្ញាចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារការជ្រៀតជ្រែកពីបរទេស និងការប៉ុនប៉ងបង្កើតឯករាជ្យភាព របស់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានព្រមានដល់បណ្តាប្រទេសនានានៅអង្គការសហប្រជាជាតិ (អ.ស.ប) ថា ការបោះឆ្នោតយល់ព្រម ឬអនុប្បវាទលើការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការព្យួរទីក្រុងម៉ូស្គូពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបានចាត់ទុកថា ជា “កាយវិការមិនមែនជាមិត្ត” ឡើយ ជាមួយនឹងផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...
ប៊្រុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យសមាជិកអង្គការ NATO ផ្តល់អាវុធដល់ទីក្រុង គៀវ នូវសព្វាវុធទាំងអស់ ដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី ។ “របៀបវារៈរបស់ខ្ញុំ...