ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជំងឺកូវីដ-១៩ តែម្នាក់ឯងបាននោះទេ ត្រូវធ្វើការរួមគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨ រ៉ិចទ័របានវាយប្រហាររដ្ឋ វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី នៅវេលាម៉ោង៩ និង១៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ។ អ្នកស្រុកមានអារម្មណ៍ញាប់ញ័រដោយការរញ្ជួយដីនេះ ប៉ុន្តែមិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។ ចំណុចកណ្តាលនៅជុំវិញទីក្រុង Mansfield នៅភាគឦសាននៃរដ្ឋ វីកតូរីយ៉ា មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីទីក្រុងមែលប៊ន...
ភ្នំពេញ ៖ ពលរដ្ឋខ្មែរធ្វើដំណើរទៅដល់ជប៉ុន លែងធ្វើចត្តាឡីស័ក៣ថ្ងៃ នៅកន្លែងដែលជប៉ុនរៀបចំឲ្យទៀតហើយ ព្រោះរដ្ឋាភិបាលជប៉ុន បានកែសម្រួលវិធានការព្រំដែន ដោយបានដកកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្ យធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ នៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ដូច្នេះអ្នកដំណើរមកពីកម្ពុជា អាចធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងរបស់ខ្លួន ។ វិធានការនេះ ចាប់អនុវត្តតាំងពីថ្ងៃ២០ កញ្ញាទៅ ៕
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។ នេះបើយោងតាម ការចុះផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា។ សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ...
បរទេស៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារ បានធ្វើការបញ្ជាក់ពីជំហ របស់លោកទៅកាន់ អគ្គលេខាធិកា អង្គការសហប្រជាជាតិ ឬយូអិន ថាអ៊ីរ៉ង់មានជំហ ក្នុងការបន្តកិច្ចប្រជុំ អំពីបញ្ហាអាវុធនុយក្លេអ៊ែរ ឡើងវិញ ជាមួយនឹងបណ្តាប្រទេសកំពូល លើលោក ហើយដែលវានឹងអាចនាំឲ្យ ប្រទេសអាចចាកចេញ ពីទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក។...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអាហ្គានីស្ថានថ្មី កាលពីពេលចុងក្រោយនេះ បានធ្វើការស្នើសុំ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យប្រេសិតពិសេស តំណាងឲ្យអាហ្គានីស្ថាន ក្រោមការដឹកនាំ របស់តាលីបង់ អាចធ្វើសេចក្តីថ្លែងការណ៍ជំនួស ប្រទេសនៅកិច្ចប្រជុំ អង្គការសហប្រជាជាតិ ដែលកំពុងធ្វើឡើង នៅទីក្រុងញូវយ៉ក។ លោករដ្ឋមន្ត្រី Amir Khan Muttaqi បានធ្វើការផ្ញើជាលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio...
បរទេស៖រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានមានប្រសាសន៍នៅក្នុងសភាថា ប្រទេសម៉ាឡេស៊ី នឹងស្វះស្វែងរកទស្សនកិច្ចរបស់ប្រទេសចិន ស្តីពីកិច្ចព្រមព្រៀងសន្តិសុខ ដែលជួយអូស្ត្រាលី ទិញយកនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីអស្ថិរភាពក្នុងតំបន់។ លោក Hishammuddin Hussein បានថ្លែងនៅថ្ងៃពុធនេះយ៉ាងដូច្នេះថា យើងចាំបាច់ត្រូវតែទទួលបានទស្សនៈពីថ្នាក់ដឹកនាំរបស់ប្រទេសចិន ជាពិសេសនោះគឺផ្នែកការពារជាតិរបស់ចិន ចំពោះអ្វីដែលត្រូវបានប្រកាសដោយប្រទេសទាំង៣ និងអ្វីដែលជាចំណាត់ការរបស់ចិន ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូ...
បរទេស៖ នៅក្នុងអំឡុង ថ្លែងសុន្ទរកថាមួយ ក្នុងសប្ដាហ៍នេះ លេខាធិការកងទ័ព ជើងអាកាស អាមេរិក លោក Frank Kendall បានបង្ហាញថា ក្រុមហ៊ុនកុងត្រាអាវុធមួយ កំពុងតែធ្វើឲ្យមាន ដំណើរវិវត្តន៍ទៅមុខល្អ លើការផលិតយន្តហោះទម្លាក់គ្រាប់ បំបាំងកាយ B-21 Raider ចំនួន៥គ្រឿង។ ថ្លែងក្នុងសន្និសីទ ស្តីពីដែនអាកាសអ៊ីនធឺណេតនិងលំហ របស់សមាគមកងកម្លាំងជើងអាកាស...
បរទេស៖នាយករដ្ឋមន្ត្រីថៃ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសថៃ នឹងពន្លឿនការចាក់ថ្នាំវ៉ាក់សំាង និងដាក់ចេញវិធានការ ជំរុញលើកទឹកចិត្តបន្ទាន់ ដើម្បីកាត់បន្ថយឥទ្ធិពល នៃការផ្ទុះឆ្លងមេរោគកូរ៉ូណា ធ្ងន់ធ្ងរបំផុតក្នុងប្រទេស។ ប្រទេសថៃ នាពេលថ្មីៗនេះ បានរាយការណ៍ពីករណីឆ្លងជាង១៥លានករណី និងករណីស្លាប់ចំនួន១៥.០០០នាក់ ហើយប្រហែល៩៩ភាគរយ នៃចំនួននោះ គឺមានចាប់តាំងពីខែមេសា ឆ្នាំនេះមក ក្រោយមួយឆ្នាំ បន្ទាប់ពីការទប់ស្កាត់ដ៏ជោគជ័យ។លោក ប្រាយុត ចាន់អ៊ូចា...
បរទេស៖នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរ បានប្តេជ្ញាធ្វើការងាររួមគ្នា លើបញ្ហាបម្រែបម្រួល អាកាសធាតុ។ កាលពីមុននោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានយល់ព្រមធ្វើការបង្កើនទ្វេដង នូវការប្តេជ្ញាហិរញ្ញវត្ថុលើបញ្ហាអាកាសធាតុរបស់សហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មានទំហំទឹកប្រាក់ដល់ទៅ១១,៤ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៤។ យោងតាមសេចក្តីរាយការណ៍មួយ...