ព័ត៌មានអន្តរជាតិ

អាស៊ាន នឹងដកលោក មីន អ៊ុងឡាំង ចេញពីកិច្ចប្រជុំកំពូល របស់ក្រុម នៅចុងខែនេះ

សិង្ហបុរី៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានរៀបចំនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីដកមេដឹកនាំយោធាមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល របស់ក្រុមប្រចាំតំបន់ នៅចុងខែនេះ ដើម្បីគាំទ្រអ្នកតំណាង ដែលមិនប្រកាន់ និន្នាការនយោបាយ។

ការសម្រេចចិត្តដក មេដឹកនាំ យោធាមីយ៉ាន់ម៉ា គឺជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រ សម្រាប់អាស៊ាន ពីគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសជាសមាជិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ប្រភពបានបន្ថែមថា នៅក្នុងកិច្ចប្រជុំ តាមអ៊ិនធឺណិតបន្ទាន់ រដ្ឋមន្ត្រីបានរៀបចំ មិនឱ្យអញ្ជើញឧត្តមសេនីយ៍ឯកលោក មីន អ៊ុងឡាំង ដែលដឹកនាំរដ្ឋប្រហារ កាលពីខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតមីយ៉ាន់ម៉ា ក្រោមការដឹកនាំ ស៊ីវិល របស់លោកស្រីអ៊ុងសាន ស៊ូជី។

ប្រ៊ុយណេ ដែលជាប្រធានសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ទាំង ១០ នៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍នេះ ស្តីពីកិច្ចប្រជុំគ្រាអាសន្ន នេះបើយោងតាមប្រភពអាស៊ាន។

អាស៊ាន បានប្រឈមមុខនឹងសម្ពាធ ពីសហរដ្ឋអាមេរិក ដើម្បីប្រកាន់ជំហរតឹងរ៉ឹង ជាងមុនលើបញ្ហានេះ។ ប្រទេសជាសមាជិកមួយចំនួន ដូចជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានស្នើថា មេដឹកនាំយោធាមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យ ចូលរួមក្នុងកិច្ចប្រជុំនេះទេ ដោយសារកង្វះ កិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលយោធា រួមទាំងការបរាជ័យ ក្នុងការទទួលយក ប្រេសិតពិសេសអាស៊ាន។

រដ្ឋមន្រ្តីបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាថា តើមេដឹកនាំយោធាមីយ៉ាន់ម៉ា គួរត្រូវបានអនុញ្ញាតឱ្យ ចូលរួមកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា បន្ទាប់ពីរដ្ឋាភិបាល បរាជ័យ ក្នុងការសហការជាមួយ រដ្ឋមន្ត្រីការបរទេសទី ២ របស់ប្រ៊ុយណេ Erywan Yusof ដែលត្រូវបានតែងតាំង ជាប្រេសិតពិសេស សម្រាប់ប្រទេសមីយ៉ាន់ម៉ា កាលពីខែសីហា។

នៅក្នុងដំណើរទស្សនកិច្ច ដែលបានស្នើមកប្រទេសនេះ តាមលក្ខខណ្ឌរបស់អាស៊ាន ដែលស្នើសុំឱ្យមានការចូលដំណើរការ ពេញលេញដល់ភាគី ដែលមានជម្លោះ៕

ដោយ ឈូក បូរ៉ា

To Top
×