ពោធិ៍សាត់ ៖ ព្រោះតែស្នេហា ធ្វើឱ្យយុវជនម្នាក់ ទៅមុខមិនរួចទៅក្រោយមិនរួច ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហាទាំងពួង ។ អត្តឃាតសម្លាប់ខ្លួនឯង បានកើតឡើង កាលពីវេលាម៉ោង១៩៖១៩នាទីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំនុចអូរទីមួយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍...
បរទេស: មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី បានសម្រេចចិត្តផ្អាកគម្រោងស្រាវជ្រាវមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដោយសារតែអ៊ីរ៉ង់ នៅតែបន្តការងារពង្រីក សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ ក្រុមហ៊ុនដែលត្រូវបាន គេស្គាល់ឈ្មោះថា TVEL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រ Fordo ធ្វើឱ្យខ្លួនមិនអាចផ្លាស់ប្តូររោងចក្រនេះ ទៅជាទីន្លែងដើម្បីផលិតសារធាតុវិទ្យុសកម្ម សម្រាប់គោលបំណង វេជ្ជសាស្រ្តវិញបានឡើយ។...
បរទេស៖ លោក Evo Morales ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង ជាប្រធានាធិបតីប្រទេស បូលីវី កាលពីថ្ងៃទី ១០ ខែវិច្ឆិកាក្រោមសម្ពាធពីយោធា ហើយលោកបានភៀសខ្លួន ទៅកាន់ប្រទេសម៉ិកស៊ិក។ ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់បូលីវី ផ្សេងទៀតក៏បានលាលែង ពីតំណែងផងដែរ។ បើតាមប្រភពពីក្រសួការបរទេស ម៉ិកស៊ិក លោក Morales បានចាកចេញពីប្រទេស ដោយជូនដំណឹង...
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ គឺជាថ្ងៃកំណត់ ដែលសហភាពអឺរ៉ុប(EU) បានទុកឱកាសឲ្យកម្ពុជា បញ្ចេញប្រតិកម្មតប មុននឹង EU សម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA) ជាបណ្តោះអាសន្នពីកម្ពុជា ប៉ុន្តែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជានឹងរៀបចំរបាយការណ៍ ដាក់ទៅសហភាពអឺរ៉ុប...
KABUL៖ អាហ្វហ្គានីស្ថាន មានការភ្ញាក់ផ្អើល ចំពោះការសម្លាប់ គ្រូពេទ្យជនជាតិជប៉ុនម្នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ រួមជាមួយជនជាតិអាហ្វហ្កានីស្ថាន ចំនួន ៥ នាក់ នៅក្នុងការបាញ់ប្រហារតាមដងផ្លូវ កាលពីថ្ងៃមុន បានធ្វើពិធីអុជទៀន នៅរដ្ឋធានីកាប៊ុល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សកម្មជនជាច្រើននាក់ ដែលកាន់បដាភ្ជាប់នឹងរូបភាព របស់លោក Tetsu Nakamura បានថ្កោលទោសការស្លាប់របស់លោក...
សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានលើកឡើងថា សុន្ទរកថាថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងផ្តោតលើការប្រើប្រាស់ កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយបានមាក់ងាយមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន នឹងក្លាយជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត ប្រសិនបើពួកគេ មិនបានធ្វើឱ្យមានកំហុស។ អនុរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានធ្វើការកត់សម្គាល់...
ភ្នំពេញ ៖ លោក TAMURA Tsutomu នាយកចាត់ការទូទៅ ក្រុមហ៊ុន NIPPON KOEI របស់ជប៉ុនបានចាប់អារម្មណ៍ លើផលិតកម្មសូត្រកម្ពុជា ហើយសរសើរថា មានគុណភាពល្អ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ តាមបែបប្រពៃណី តាំងពីបុរាណកាលមក ។ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់រថយន្ត ដឹកទំនិញលើសទម្ងន់ ចំនួន២៥៥គ្រឿង និងពិន័យជាង៥៣២,៨០០,០០០ រៀល ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក John Kerry កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តគាំទ្រការប្រកួតប្រជែង តំណែងប្រធានាធិបតី របស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ។ លោក John Kerry បានសរសេរ តាមបណ្តាញសង្គមថា “ដំបូងខ្ញុំមិនគាំទ្រលោក Joe នោះទេ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានពិនិត្យឡើងវិញ នូវការវិវឌ្ឍន៍ដែលកំពុងកើតឡើង នៅឧបទ្វីបកូរ៉េ និងប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីជំរុញឱ្យមានការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឆ្ពោះទៅមុខ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលលទ្ធផល នៃកិច្ចប្រជុំកំពូលពិសេស...