អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា អង្គការសហប្រជាជាតិ (UN) កំពុងប្រមូលយកបំណុលវិញ ពីសហរដ្ឋអាមេរិក ដោយខ្លួនបានចំណាយប្រាក់ ៥៦៣លានដុល្លារ ដើម្បីបញ្ចប់នូវអ្វី ដែលខ្លួនជំពាក់ តាមកាលកំណត់ច្បាប់កាលពីឆ្នាំមុន និងបានបង់មួយចំណែកសម្រាប់ឆ្នាំនេះ ។ អ្នកនាំពាក្យ បានថ្លែងឲ្យដឹងដូច្នេះ កាលពីថ្ងៃចន្ទ ។ លោក Stephane...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមសង្គ្រោះបន្ទាន់នៅក្នុងស្រុក បាននិយាយឲ្យដឹង នៅថ្ងៃអង្គារនេះថា អគ្គិភ័យមួយដែលខ្លាំងក្លា បានលេបត្របាក់រោងចក្រ១កន្លែង នៅភាគខាង ត្បូងនៃក្រុង St. Petersburg នៅក្នុងប្រទេសរុស្ស៊ី បានឆាបឆេះរាលដាល ទៅលើផ្ទៃដីជាង ១២.០០០ម៉ែត្រក្រឡា។ ទីភ្នាក់ងារព័ត៌មាន Sputnik បានរាយការណ៍ ដោយដកស្រង់សម្តី...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា ពីឡុតម្នាក់ត្រូវបានគេ បញ្ជាក់ថាស្លាប់កាលពីថ្ងៃចន្ទ នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះធុនតូចំនួន១គ្រឿង ក្រោយពីយន្តហោះនោះ បានធ្លាក់ចូលទៅក្នុងព្រៃ នៅក្រុង សៅប៉ូឡូ ដែលជាក្រុងធំបំផុត របស់ប្រទេសប្រេស៊ីល ។ យន្តហោះបានធ្លាក់ នៅលើគន្លងផ្លូវ ក្រោយហោះហើរចេញពី Jundiai ដែលជាក្រុងតូចមួយ នៅជិតក្រុងសៅប៉ូ...
ភ្នំពេញ : សិស្សសាលាម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ករណីចាប់ហ្វ្រាំងម៉ូតូដួល បោកក្បាលស្លាប់ដោយខ្លួនឯង ។ សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាក អ៊ិចស្ទឺ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HG 1995...
មូស្គូ៖ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ ពីពិធីចុះហត្ថលេខាថា ប្រទេសរុស្ស៊ីនិងប៉ាគីស្ថាន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយសំណង និងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុទៅវិញទៅមក លើប្រតិបត្តិការ របស់អតីតសហភាពសូវៀត ដោយប៉ាគីស្ថាន នឹងសងសំណង ទៅឱ្យរុស្ស៊ីសរុប ៩៣,៥លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា លោក Jimmy Carter អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមានជំងឺ ពាក់ព័ន្ធនឹងតម្រងនោម ។ អ្នកនំាពាក្យមួយរូបបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ។ នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា លោកជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានអាយុវែងជាងគេ ដែលមានអាយុ៩៥ឆ្នាំ...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Jeong Kyeong-doo បានអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងមួយ ដែលសមហេតុសមផល និងយុត្តិធម៌ក្នុងកិច្ចចរចាតម្លៃការពារជាតិ ជាមួយសហរដ្ឋអាមេរិក ដោយចង្អុលបង្ហាញថា ប្រទេសកូរ៉េខាងត្បូង បានចូលរួមចំណែកជាច្រើនដល់សម្ព័ន្ធមិត្ត តាមរយៈការស្ថាបនាមូលដ្ឋាន សម្រាប់កងកម្លាំងអាមេរិក និងការទិញអាវុធរបស់សហរដ្ឋអាមេរិក។ លោកបានធ្វើរឿងក្ដីនេះ នៅក្នុងអត្ថបទមួយ ដែលបានចូលរួមវិភាគទាន ដល់ទស្សនាវដ្តីការពារជាតិ សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា ការផ្ទុះមួយបានកើតឡើង នៅឧទ្យានវិមាន ជាតិឥណ្ឌូនេស៊ី ដែលមានទីតាំង នៅជិតវិមានប្រធានាធិបតី នៅចំកណ្តាលរដ្ឋធានី ហ្សាការតា របស់ឥណ្ឌូណេស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រធានប៉ូលិសហ្សាការតា...
ភ្នំពេញ ៖ លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធាន សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានកោតសរសើរ ចំពោះរាជធានីភ្នំពេញថា ជាទីក្រុងមួយ ដែលមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ។...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ដំណើរការនៃការយកប្រេង ដែលបានរលាយចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយឈី ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកពិបាកបំផុត ក្នុងការសម្អាតកន្លែង ដែលមានវិបត្តិ នឹងចាប់ផ្តើមនៅឆ្នាំ២០២១ ។ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៣ ដែលរងការរលាយ ដោយសារគ្រោះថ្នាក់រញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ការងារនឹងចាប់ផ្តើមនៅលេខ ២ ព្រោះវាងាយស្រួលបំផុត និងមានសុវត្ថិភាពបំផុត។ ផែនការនេះអំពាវនាវ...