ព័ត៌មានអន្តរជាតិ

ស្លាប់ពីឡុតម្នាក់ ក្រោយហេតុការណ៍ ធ្លាក់យន្តហោះធុនតូច១គ្រឿង នៅប្រេស៊ីល

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា ពីឡុតម្នាក់ត្រូវបានគេ បញ្ជាក់ថាស្លាប់កាលពីថ្ងៃចន្ទ នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះធុនតូចំនួន១គ្រឿង ក្រោយពីយន្តហោះនោះ បានធ្លាក់ចូលទៅក្នុងព្រៃ នៅក្រុង សៅប៉ូឡូ ដែលជាក្រុងធំបំផុត របស់ប្រទេសប្រេស៊ីល ។

យន្តហោះបានធ្លាក់ នៅលើគន្លងផ្លូវ ក្រោយហោះហើរចេញពី Jundiai ដែលជាក្រុងតូចមួយ នៅជិតក្រុងសៅប៉ូ ឡូ ដែលមានបំណងធ្វើដំណើរ ឆ្ពោះទៅព្រលានយន្តហោះ Campo de Marte នៅក្រុងសៅប៉ូឡូ ។

ជនរងគ្រោះ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា មានវ័យ៤២ឆ្នាំ ឈ្មោះ Mathias Robert Rom បានជួប គ្រោះអកុសលដ៏ក្រក់នេះ មិនមាននរណាផ្សេងទៀត នៅលើយន្តហោះនោះឡើយ ដែលយន្តហោះអាច ផ្ទុកមនុស្សបានចំនួន៧នាក់ ។

ក្រុមជួយសង្គ្រោះ បានស្វែងរកប្រអប់កត់ត្រា របស់យន្តហោះ នឹងបញ្ជូនវាទៅកាន់កងទ័ពអាកាស ដើម្បី ធ្វើការស្រាវជ្រាវ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top