ភ្នំពេញ៖ ក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាលើកទី៤ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកសារព័ត៌មាន ចូលរួមរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ជាថ្មីម្តងទៀតសម្តេចថា អ្នកព័ត៌មានត្រូវផ្សាយព័ត៌មានពិត ជំនួសដោយព័ត៌មានក្លែងក្លាយ។ សម្តេចថា មនុស្សគ្រប់រូបត្រូវការ ការពារសន្តិភាព៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំដើម្បីជួប ជាមួយអ្នកសារព័ត៌មាន ខណៈឆ្នាំកន្លងមក បានជួបគ្នារៀងរាល់ខែមករា ដើមឆ្នាំ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ពេលសម្តេចបញ្ចប់ជីវិតនយោបាយ នឹងធ្វើជាសាស្ត្រាចារ្យ ផ្នែកសារព័ត៌មាន នៅកម្ពុជា៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាលើកទី៤ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០បានប្រកាសដាក់ចេញច្បាប់ ទទួលសិទ្ធិព័ត៌មាននឹងលេចចេញជា រូបរាងនៅឆ្នាំ២០២០នេះ ព្រោះច្បាប់បានអូសបន្លាយ៧ឆ្នាំហើយ៕
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ឲ្យបណ្តារដ្ឋមន្រ្តីនិងអ្នកនាំពាក្យព្រមទាំងអភិបាល ខេត្តចេញមកបកស្រាយនូវបញ្ហា ដែលពាក់ព័ន្ធជាមួយវិស័យដែលខ្លួនកាន់កាប់ ។ ក្នុងនោះសម្តេចកោត សរសើរលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដែលបកស្រាយអំពី ករណីស្លាកលេខយានយន្តក្រោយ មានការរិះគន់៕
ភ្នំពេញ៖ បុរសមេគ្រួសារ វ័យ៣១ឆ្នាំម្នាក់ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ស្រែក ផ្អើលសមាជិកគ្រួសារទាំងមូល ដែលកំពុងលង់លក់ ក្នុង ដំណេក ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៨ មករា ដោយសាររំភើប ពេលគាស់ត្រូវរង្វាន់ ៤០លានរៀល ពី ភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ។...
បរទេស៖ ដោយសារគោលនយោបាយ របស់លោក ត្រូវម្ចាស់សន្លឹងឆ្នោត កោះតៃវ៉ាន់ច្រានចោល នៅក្នុងដំណើរបោះឆ្នោតភ្លូកទឹក ភ្លូកដីជ្រើសរើសលោកស្រី ប្រធានាធិបតី ត្សៃ អ៊ីងវិននោះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ ទំនងជានឹងបន្តរឹងបន្តឹងសម្ពាធ លើកោះតៃវ៉ាន់កាន់តែខ្លំាងឡើង។ ជម្រើសបង្កើនសម្ពាធក្រោយការ បោះឆ្នោតនោះ មានរួមបញ្ចូលទាំងចំណាត់ការ ជាច្រើន ដែលប្រទេសចិន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា លោកបានបញ្ជូនឲ្យបញ្ជូន កងទ័ពសហរដ្ឋអាមេរិក រាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ព្រោះតែលោកជឿជាក់ថា ប្រទេសអ៊ីរ៉ង់កំពុងតែរៀបផែនការវាយប្រហារលើស្ថានទូត នានារបស់អាមេរិក។ នៅក្នុងកម្មវិធី Face the Nation របស់សារព័ត៌មាន CBS News នៅថ្ងៃអាទិត្យ...
សេអ៊ូល៖ អ្នកជំនាញម្នាក់បានឲ្យដឹង នៅថ្ងៃសុក្រនេះថាការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ទំនងជាមិនបន្តឡើងវិញនៅឆ្នាំនេះទេ ដោយសារឱកាសនៅទាប ដែលក្រុងវ៉ាស៊ីនតោន នឹងទទួលបានសម្បទានធំៗ មុនពេលការបោះឆ្នោតប្រធានាធិបតី របស់ខ្លួននាពេលខាងមុខ។ លោក Kim Dong-yub ជាសាស្រ្តាចារ្យនៃវិទ្យាស្ថានសិក្សា ចុងបូព៌ានៃសាកលវិទ្យាល័យ Kyungnam បានធ្វើរឿងនោះក្នុងអំឡុង សិក្ខាសាលាមួយនៅទីក្រុងសេអ៊ូល ដែលទំនាក់ទំនងកូរ៉េ គឺមានតម្លៃណាស់នៅក្នុងសុន្ទរកថា ទៅកិច្ចប្រជុំគណបក្សសំខាន់កាលពីខែមុន។...
បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកភ្លើងពណ៌ បៃតងដល់ការលក់យន្ដហោះចម្បាំង F-35B ចំនួន ១២ គ្រឿងទៅកាន់ប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ២,៧ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ...