ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥នាក់ទៀត ខណៈជាសះស្បើយចំនួន២៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៣៥នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៩៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានស្នើគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ធ្វើការណែនាំសាធារណជន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការបន្តអនុវត្តវិធានការចាំបាច់នានា។ ការស្នើរបស់ក្រសួងសុខាភិបាល បែបនេះក្រោយពីរាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស សម្រាប់ទីសាធារណៈដែលជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានបញ្ជាល់ថា «ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សូមស្នើដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៣នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៣០នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៦៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្រាប់ថ្ងៃទី២៥ មេសា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែ២នាក់ប៉ុណ្ណោះ ។ សម្តេច ហៅការឆ្លងថ្មីត្រឹមតែមនុស្ស២នាក់នេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាន និងជាលើកដំបូងសម្រាប់រយៈពេលជាង១ឆ្នាំមកនេះ ។ សម្តេចតេជោបន្តថា សម្រាប់រាជធានីភ្នំពេញ គឺមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃ២៥ មេសា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តលើកទឹកឲ្យប្រជាពលរដ្ឋ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះករណីមានការសង្ស័យណាមួយ ។ សម្តេចបន្តថា ក្នុងករណីមានការសង្ស័យថា ឆ្លងកូវីដ ត្រូវដាក់ខ្លួនដាច់ដោយឡែក ដើម្បីធ្វើការព្យាបាល ។ សម្តេចតេជោបញ្ជាក់ថា “យើងបន្តឲ្យធ្វើការងារនេះ(តេស្តរហ័ស និងការព្យាបាល)តទៅទៀត ព្រោះថា បន្ទាប់ពីការដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានដោយដិតដល់ទៅលើចំណុចទាំងឡាយ...
ភ្នំពេញ៖ តាមរយៈសារសំឡេងជាពិសេស ពាក់ព័ន្ធនឹងកាតព្វកិច្ចលើកលែង ការពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ មេសានេះទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងពិនិត្យលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងដូសទី៥ ដល់ក្រុមមន្រ្តីជួរមុខកម្ពុជាបន្តទៀត ព្រោះកម្ពុជាពុំមានការខ្វះវ៉ាក់សាំងនោះទេ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២២៨នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បាងកក៖ ប្រទេសថៃ ទម្លាក់ការធ្វើតេស្ត Covid-19 ពេលមកដល់ សម្រាប់ភ្ញៀវចាក់វ៉ាក់សាំងរួច។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រទេសថៃ កាលពីថ្ងៃសុក្រ បានប្រកាសពីការបញ្ចប់នៃការធ្វើតេស្ត Covid-19 ជាកំហិត សម្រាប់អ្នកធ្វើដំណើរ ដែលត្រូវបានចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយជំងឺរាតត្បាត។ ការរឹតបន្តឹងព្រំដែនដ៏តឹងតែង បានជួយព្រះរាជាណាចក្រ កំណត់ការឆ្លង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត ខណៈជាសះស្បើយចំនួន២៩នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ១៧២នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨៨០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចូលប្រទេសកម្ពុជា សម្រាប់អ្នកដំណើរមកពីបរទេស មិនទាន់ចាក់វ៉ាក់សាំង-១៩ ដោយបន្ថយថ្ងៃធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា “តាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន...