ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៥៧នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំកម្ពុជា បានអះអាងថា ប្រទេសខ្លួន បានរកឃើញវ៉ាក់សាំង ការពារជំងឺកូវីដ ប៉ុន្តែមានគេលាក់បាំង ហើយបានធ្វើការបំផុស អោយមនុស្សមួយចំនួនធ្វើបាតុកម្ម ដោយយកលេសថា ប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ ក្នុងឱកាស...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបកស្រាយបំភ្លឺជុំវិញ ករណីមានបុរសម្នាក់ដែល ជាម្ចាស់គណនេយ្យហ្វេសប៊ុកផេក ឈ្មោះស្លាបប៉ាកាទេវរាជ បង្ហោះរិះគន់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដរបស់ចិន ជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជន និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្ស។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។ លោក គង់...
ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង វរៈ៦០៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយក្រាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានល្បាតចល័ត បង្ក្រាបជនជាតិវៀតណាម លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា ចំនួន៥នាក់ ស្រី៣នាក់ នៅចំណុច ខ្សែបន្ទាត់ព្រំដែន ( កម្ពុជា) ស្ថិតនៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង...
រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៤២៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបង្កើនចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៤៤,១៨០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការចុះផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ២៧,៥៩២ករណី ត្រូវបានរកឃើញ ដោយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,៤១៩,៤៣៧ ករណីទូទាំងប្រទេស។ បច្ចុប្បន្នប្រេស៊ីល...
ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជូនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ទស្សន៍ជាតិកម្ពុជា ។ ការអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ប្រឹក្សាស្រាវជ្រាវវិជ្ជសាស្ត្រ របស់ប្រទេសឥណ្ឌា (ICMR) បានឲ្យដឹងថា ពលរដ្ឋឥណ្ឌាចំនួន២/៣ នៃពលរដ្ឋឥណ្ឌាទាំងអស់ ដែលមានអាយុលើសពី៦ឆ្នាំ មានអង់ទីគ័រទប់ទល់នឹងជំងឺកូវីដ-១៩ ប៉ុន្តែ ម្នាក់ក្នុងចំណោម៣នាក់ នៅមិនទាន់អាចទប់ទល់នឹងជំងឺបាននោះទេ ។ ក្រុមបាននិយាយកាលពីថ្ងៃអង្គារ ។ នេះជាការស្ទង់ទិន្នន័យលើកទី៤ ហើយដែលបានដាក់បញ្ចូលដោយ ធ្វើការកំណត់នៅក្នុងខ្នាតនៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា...
បរទេស៖ យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃអង្គារ បានឲ្យដឹងថា អ៊ឺរ៉ុបបានក្លាយទៅជាទ្វីបដំបូងគេ លើលោកដែលមានចំនួន នៃអ្នកឆ្លងកូវីដឡើងលើសចំនួន ៥០លាននាក់ ជាលើកដំបូងគិតត្រឹមថ្ងៃចន្ទ ។ តួលេខដដែលបានបង្ហាញទៀតថា អ៊ឺរ៉ុបបានរាយការណ៍ពីចំនួន នៃអ្នកឆ្លងកូវីដដល់ទៅជាង ១លាននាក់ ជារៀងរាល់ ៨ថ្ងៃម្តងហើយ មកដល់ពេលចុងក្រោយនេះ ចំនួននៃអ្នកបាត់បង់ជីវិត ក៏បានកើនឡើងសរុបដល់ទៅ ១,៣លាននាក់ផងដែរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៧នាក់ថ្មី ជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៧នាក់២- ស្រុកព្រះសេ្ដច...