ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីអ្នកជំងឺកូវីដ-19ថ្មី ចំនួន៣នាក់បន្ថែមទៀត ក្នុងនោះមាន បុរសជនជាតិខ្មែរអាយុ ៤៨ បុរសជនជាតិខ្មែរអាយុ ៣៦ និងស្រ្តីជនជាតិខ្មែរ អាយុ៧២ឆ្នាំ បានទទួលមរណភាព ដោយសារកូវីដ-19៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៥៧នាក់ ក្នុងនោះករណី ឆ្លងសហគមន៍ ១៥៦ នាក់និងអ្នកដំណើរពីបរទេស ១នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន៧២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ៤២៣៨ នាក់,អ្នកជាសះស្បើយ ២១៥២ នាក់, អ្នកកំពុងព្យាបាល...
ភ្នំពេញ ៖ “កូវីដ ពិតជាគ្មានមេត្តា គ្មានរេីសអាយុឡេីយ សូមបី ទារក អាយុ ៣ខែ ៨ខែ លោកយាយ អាយុ ៨៨ឆ្នាំ ៨០ឆ្នាំ នៅទំនប់រលក ក៍មិនលេីកលែងដែរ”។ នេះជាសំណេរលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុលើកបង្ហាញក្នុងហ្វេសប៊ុកមុននេះបន្តិច៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរយ៉ាងម៉ឺងមាត់់ និងណែនាំអោយក្រសួងសុខាភិបាល រៀបចំវ៉ាក់ដូសទី២ ជូនសម្ដេច ដើម្បីត្រៀបបំរុងចូលរួមកិច្ចប្រជុំបន្ទាន់ណាមួយ លើបញ្ហាប្រទេសភូមា។ គួររំលឹកផងដែរថា បញ្ហានៅក្នុងប្រទេសភូមា ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានសូជី ដោយឧត្តមសេនីយ៍ Min Aung Hlaing កាលពីដើមខែកុម្ភៈ...
ភ្នំពេញ៖ លោក សុខ ឈុនអឿង ប្រធានប្រតិបត្តិ សមាគមកម្មករកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) បានដឹកនាំក្រុមការងារ ២២រូប មកទទួលវ៉ាក់សាំង បង្ការកូវីដ១៩ ដោយស្ម័គ្រចិត្ត តាមប្រសាសន៍ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។ លោក សុខ ឈុនអឿង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះបានលើកឡើងថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៧៧នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន ៩៦នាក់ផងដែរ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៤៧៧នាក់ មាននៅភ្នំពេញ ៤៥៤នាក់ ព្រះសីហនុ ៦នាក់ កណ្ដាល ៤នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៨លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ។ ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងមកដល់កម្ពុជាបន្តបន្ទាប់...
បរទេស៖ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង ៩០លានដូស ក្នុងពេលមានការឆ្លងរាលដាលរលកទី២ ។ ប្រទេសឥណ្ឌា ក៏បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩ ម៉ឺនករណីជារៀងរាល់ថ្ងៃផងដែរ ចាប់តាំងពីថ្ងៃទី ១ ខែមេសា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សគ្រប់រូបដែលមានអាយុលើសពី...
ភ្នំពេញ៖ ដោយសង្កេតឃើញ រយៈពេលពីរថ្ងៃនេះ អ្នកជំងឺកូវីដ១៩ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និង Great Duckនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជាបានបញ្ជាឲ្យភាគីពាក់ព័ន្ធរៀបចំ អគារពិព័រណ៍កោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា ពុង...