ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសឲ្យប្រជាពលរដ្ឋធ្លាប់ចូលផ្សារបឹងត្របែកផ្លាហ្សា (Boeung Trabek Plaza)បើមានអាការៈមិនស្រួលខ្លួនត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩ ព្រោះកាលពីថ្ងៃកាលពីម៉ោង១០ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កន្លងមកមានអ្នកកើតជំងឺកូវីដ១៩បានទៅផ្សារនេះ ។ នេះជាផ្សារទី៥ហើយដែលមានអ្នកពាក់ព័ន្ធជំងឺកូវីដ១៩បានចូលទៅ បន្ទាប់ពីផ្សារអូរឫស្សី ផ្សារចាស់ ផ្សារនាគមាស ផ្សារដើមគរ ៕
ភ្នំពេញ ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនជិត៦០០នាក់ ដែលនេះជាចំនួនច្រើនលើសលុប មិនធ្លាប់ជួបប្រទះសម្រាប់កម្ពុជា។ នេះជាករណីផ្ទុះលើកដំបូង សម្រាប់កម្ពុជា ហើយ ក្រោយកម្ពុជា បានរកឃើញ អ្នកឆ្លងដំបូង លើបុរសជនជាតិចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ការឆ្លងក្នុងចំនួនច្រើននេះ គឺនៅភ្នំពេញ ៥៤៤នាក់ ស្វាយរៀង១៦នាក់ ព្រះសីហនុ ១២នាក់...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងខ្លីថា សម្រាប់អ្នកដែលគេចវេះ ឬគេចចេញពីកន្លែងចត្តាឡីស័ក បើមិនចម្លងគេ គឺត្រឹមតែពិន័យប៉ុណ្ណោះ ប៉ុន្តែបើចម្លងគេ គឺត្រូវជាប់គុកហើយ ។ លោក គឹម សន្តិភាព បានគូសបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ មេសា យ៉ាងដូច្នេះថា «សូមក្រើនរំលឹក!...
ភ្នំពេញ ៖ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីនបានថ្លែងការបដិសេធចំពោះសារដែលបានផ្ញើតៗគ្នាអំពីការកែតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ហើយលោកស្រីអះអាងថា ក៏មិនបានធ្វើតាមបញ្ជាអ្នកណាម្នាក់ដែលក្នុងការកែតួលេខអ្នកឆ្លងពីច្រើនមកតិច ។ នេះបើតាមការសារព័ត៌មានAKP។ លោកស្រីបានថ្លែងថា “ខ្ញុំសូមបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និងមិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឲ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ សុំមេត្តាកុំចែកចាយបន្តទៀតអី ដែលធ្វើឲ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ”។ ការចេញមកបដិសេធរបស់លោកស្រីនេះ ក្រោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃ៩ មេសា អំពីអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់៥៧៦នាក់...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានបន្តទទួលអំណោយឧបត្តម្ភ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ អំណោយដែលបានប្រគល់ជូន គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនោះមានដូចជា ម៉ាសចំនួន...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបង្កេីតពាក្យស្លោក «ចូលឆ្នាំនៅផ្ទះ » ឬហៅថា New Year at Home ជាមួយនិងការអនុវត្តវិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង អាចឱ្យបុគ្គលវាយបកទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គរបស់ខ្លួន ចៀសផុតពីការចម្លង...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី៨ ខែមេសាឆ្នាំ ២០២១ នេះ បានចុះត្រួតពិនិត្យគោលដៅ ២កន្លែង នៅស្រុកបាធាយ ក្នុងការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ ៤៤ សសរ រយៈពេល២ សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាអង្គការ សុខភាពពិភពលោក WHO បានសំដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណីកើនឡើង ជាថ្មី នៃអ្នកឆ្លងវិរុសកូវីដ នៅក្នុងប្រទេសហ្វីលីពីន ដែលឈានទៅរក សញ្ញាប្រកាសអាសន្ន។ ប្រធានអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចលោក Takeshi Kasai បាននិយាយថាចំនួន នៃអ្នកឆ្លងកូវីដនៅក្នុងប្រទេសហ្វីលីពីន គិតមកត្រឹមពេលនេះ គឺមានចំនួនលើស ពីសមត្ថភាពនៃ...
ភ្នំពេញ៖ យោងតាមសេចក្តី ថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូន អគ្គនាយករង និង លោកប្រធាននាយកដ្ឋាន ជ្រាបថា៖...