ប៉េកាំង៖ អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានជូនដំណឹង ដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres អំពីចេតនារបស់ចិន ក្នុងការបរិច្ចាគវ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ចំនួន ៣០ម៉ឺនដូស ដល់កងកម្លាំងថែរក្សាសន្តិភាព របស់អង្គការពិភពលោកមួយនេះ។ បេសកម្មចិន បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា នេះគឺជាជំហានបន្ថែមទៀត ដើម្បីធ្វើឱ្យវ៉ាក់សាំងចិន...
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវឲ្យដឹងនៅមុននេះបន្តិចថា រកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ចំនួន៣នាក់ នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណី អ្នកជំងឺ ឈ្មោះ ចាន់ មករា ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១០៥នាក់នោះ គឺនៅភូមិព្រែកស៊ីង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមានចំនួនច្រើនជាងគេរហូតដល់ ៦៤នាក់ សម្រាប់នៅភ្នំពេញ ២៩នាក់ ព្រះសីហនុ ៨នាក់ កោះកុង ៣នាក់ និងព្រៃវែងម្នាក់។ ក្រសួងបន្តថា ករណីអ្នកកើតជំងឺកូវីដ១៩ថ្មី...
សៅប៉ូឡូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថាមានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ១១,៤៨៣,៣៧០ ករណី និងមានចំនួនអ្នកស្លាប់រហូតដល់ជិត ២៧៨,២២៩ នាក់។ របាយការណ៍នោះក៏បានរាយការណ៍ផងដែរថា មានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៤៣,៨១២ ករណីជាមួយនឹងការស្លាប់ ១,១២៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ រដ្ឋសៅប៉ូឡូ ដែលជារដ្ឋដែលរងផលប៉ះពាល់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសហូឡង់បានក្លាយទៅជា ប្រទេសចុងក្រោយគេមួយដែលបានសម្រេចចិត្ត ក្នុងការផ្អាកជាបណ្តោះអាសន្នក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយសារការព្រួយបារម្ភអំពី ផលប៉ះពាល់ជាអវិជ្ជមានរបស់វ៉ាក់សាំងនៃ Oxfordមួយនេះ។ អង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារឱសថរបស់អ៊ឺរ៉ុបឬ EMA ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ខ្លួនគឺមិនអាចរកឃើញភស្តុតាង ណាមួយដែលអាចនិយាយថា AstraZenecaនឹងអាចធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកជំងឺ ឬបញ្ហាកំណកឈាមនោះទេ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើម ធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ របស់ប្រទេសចិន ដែលមានឈ្មោះថាSinovac Biotech ហើយដែលជាផ្នែកមួយនៃ កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតលោក Khairy Jamaluddin បានឲ្យដឹងថាវ៉ាក់សាំង CoronaVac នឹងចាប់ផ្តើមធ្វើការចាក់ជូនពលរដ្ឋរបស់ខ្លួន ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ហើយបន្តលោកគឺនឹងក្លាយទៅជាមនុស្សដំបូងគេ ដែលទទួលយកការចាក់វ៉ាក់សាំងនេះ នៅក្នុងរដ្ឋ...
ភ្នំពេញ៖ កូនៗទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលជាមនុស្សដំបូងនៅកម្ពុជាទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ទទួលបានអាហារូបករណ៍ពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសិក្សារយៈពេល ១២ឆ្នាំ នៅសាលាប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២)...
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពីលោក សោម សុធា អគ្គនាយកគម្រោង អចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារនេះបន្ទាប់ពីការពន្យារពេលដ៏ខ្លី ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាមួយនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់គាត់ ដោយសារតែជាអ្នកដំបូងដែលបានទទួលវា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែ្កតាមប្រភព ផ្លូវការមួយបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅយុវជនម្នាក់វិញថា បើមិនល្មើសច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» គ្មានអ្នកណាផាកពិន័យឡើយ ។ ក្នុងនោះសម្តេចក៏បានផ្ញើសារទៀតថា ត្រូវការពារក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ ។ សម្ដេចតេជោ ឆ្លើយតបបែបនេះ ក្រោយមានយុវជនម្នាក់បានចូលខំមិន ក្នុងហ្វេសប៊ុករបស់សម្ដេច កាលពីថ្ងៃទី១៥ ខែមីនា...