ភ្នំពេញ៖ បើតាមការអះអាងពីស្ថានទូតអូស្រ្តាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃ៣ មីនា គឺថារដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយចំនួន ៨០លានដុល្លារអូស្រ្តាលី ដល់គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល COVAX AMC ដែលជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគីចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលផ្តល់ដល់កម្ពុជា។ ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អូស្រ្តាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងទាំងក្នុងគ្រាល្អនិងអាក្រក់។ ជាមួយគ្នានេះ អូស្ត្រាលីក៏បានបង្ហាញក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market...
បរទេស៖ ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន៥០.០០០ដូសដំបូង ដែលបរិច្ចាគឲ្យដោយប្រទេសចិន ស្របពេលដែលអ៊ីរ៉ាក់ កំពុងតែតស៊ូប្រឹងប្រែងដោះស្រាយ ជាមួយការផ្ទុះឆ្លងកើនឡើង។ យន្តហោះដឹកជញ្ជូនយោធាអ៊ីរ៉ាក់មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សាំងក្រុមដំបូង ពីប្រទេសចិននោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad International Airport នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។ រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ លោក Hassan al-Tamimi...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៣៤នាក់ទៀត ដែលជាករណីសហគមន៍២០កុម្ភៈ។ គិតមកដល់ព្រឹកថ្ងៃ៣ មីនានេះកម្ពុជា បានរកឃើញអ្នក ?ឆ្លងសរុបចំនួន៨៧៨ នាក់ អ្នកជាសះស្បើយចំនួន៤៨២ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ៣៩៦ នាក់ ។ ចំពោះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈមានចំនួន ៣៧៤នាក់...
ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។ រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។ ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។ រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕
កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តី ទីប្រឹក្សារបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ឲ្យដឹងថា ទាំងអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងភរិយារបស់លោក គឺលោកស្រី Melania Trump បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាឯកជនមុនពេលចាកចេញ ពីសេតវិមាននៅខែមករា។ ទីប្រឹក្សាមិនបានបញ្ជាក់ថា តើលោក ត្រាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៤នាក់ ថែមទៀតដែលជាពាក់ព័ន្ធ សហគមន៍២០កុម្ភៈទាំងអស់ ខណៈមានការជាសះស្បើយម្នាក់ ។ បើតាមក្រសួងអ្នកទាំង២៤នាក់ ដែលឆ្លងនោះគឺ ក្នុងរាជធានីភំ្នពេញ មានចំនួន៧នាក់ និងខេត្តព្រះសីហនុមានចំនួន១៧ នាក់។ សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃ២ មីនា នេះ ??កម្ពុជាមានអ្នកឆ្លងជំងឺ...
ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានប្រកាសឱ្យដឹងថា មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ ធ្លាប់បានចូលផ្សារម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥៖៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ ខែកុម្ភ: ២០២១ ។ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង សូមអញ្ជើញបងប្អូន ដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៩នាក់ គិតត្រឹមថ្ងៃទី២៨ខែកុម្ភៈ ដែលបានកើនឡើង០៦ករណី ធៀបនឹងថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា...