បរទេស៖ ពិធីជប់លៀងខួបកំណើត នាពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេដាក់ឈ្មោះថា ជាព្រឹត្តិការណ៍រីករាលដាល យ៉ាងខ្លាំងពីសំណាក់មន្រ្តី ខណៈមនុស្ស ៣៧ នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសកូវីដ១៩ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍នេះ ហើយមនុស្សរាប់រយនាក់ត្រូវបាន បង្ខំឲ្យ ផ្តាច់ខ្លួន (ធ្វើចត្តាឡីស័ក)។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពិធីជប់លៀងខួបកំណើត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា កូនប្រុស របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាយុ១៤ឆ្នាំ គឺ Barron បានរកឃើញថា មានលទ្ធផលវិជ្ជមាន បានឆ្លងវីរុសបង្កជំងឺកូវីដ១៩ ប៉ុន្តែមិនទាន់បង្ហាញរោគសញ្ញានៅឡើយទេ បន្ទាប់ពីឳពុកម្តាយរបស់គាត់ បានឆ្លងវីរុស ។...
វ៉ាស៊ីនតោន៖ កុមារជិត ៧០ម៉ឺននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត នេះបើយោងតាមរបាយការណ៍ថ្មី របស់បណ្ឌិត្យសភាគ្រូពេទ្យកុមារ និងសមាគមមន្ទីរពេទ្យកុមារ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីកុមារថ្មីសរុបចំនួន ៧៧,០៧៣ នាក់ត្រូវបានរាយការណ៍ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ដែលជាការកើនឡើង ១៣ភាគរយ នៃករណីកុមារក្នុងរយៈពេល ២...
វ៉ាស៊ិនតោ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុបានសរសេរថា ធនាគារពិភពលបានប្រកាសជាផ្លូវការ ហើយអនុម័តថវិកាគាំទ្រវ៉ាក់សាំងកូវីដ១៩ ប្រមាណជា១២ពាន់ប៊ីលានដុល្លារ សម្រាប់បណ្តាលប្រទេសកំពុងអភិវឌ្ឍ។ កញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ សម្រាប់ការងារអភិវឌ្ឍវ៉ាក់សាំងផង ការងារចែកចាយវ៉ាក់សាំង ព្រមទាំងការងារធ្វើតេស្ត និងព្យាបាលផងដែរ ហើយធនាគារពិភពលោករំពឹងទុកថា មនុស្សប្រមាណជា ១ពាន់លាននាក់ នឹងអាចទទួលបានការ ពីគម្រោងមួយនេះ។ គួរឲ្យដឹងដែរថា លុយ១២ពាន់ប៊ីលានដុល្លារនេះ នឹងគ្រាន់តែជាផ្នែកមួយនៃ កញ្ចប់ថវិកាសរុប ១៦០ពាន់ប៊ីលានដុល្លារ...
សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមចំនួន៣០៩នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៥០.៩៩៨នាក់ ។ លើសពីនេះ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងថ្មីមានចំនួន ១០.២២០នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.១១៣.៦២៨នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ធនាគារពិភពលោក (WB) បានឲ្យដឹងថា ក្រុមប្រឹក្សាប្រតិបត្តិកាលពីថ្ងៃអង្គារ បានអនុម័តលើទឹកប្រាក់ ១២ពាន់លានដុល្លារអាមេរិក នៅក្នុងការផ្តល់មូលនិធិថ្មីសម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទិញ និងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ ការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាពលរដ្ឋ ។ ផែនការហិរញ្ញវត្ថុ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣០.៤៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១.១២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សេចក្តីប្រកាសរបស់ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ...
បរទេស៖ យោងតាមការសិក្សារបស់ ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានឱ្យដឹងថា វីរុសកូរ៉ូណាដែលបង្កឡើងទៅជាជំងឺកូវីដ១៩ អាចរស់បានលើរបស់របរដូចជាក្រដាសប្រាក់ និងទូរស័ព្ទដៃ រហូតដល់ ២៨ ថ្ងៃ ក្នុងស្ថានភាពត្រជាក់និងងងឹត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវបាននិយាយនៅថ្ងៃច័ន្ទថា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ត្រៀមបង្ការជំងឺរបស់ CSIRO...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ទីក្រុង Qingdao របស់ប្រទេសចិន គឺនឹងមានផែនការដើម្បីធ្វើការ តេស្តស្វែងរងកូវីដ១៩ ទៅលើពលរដ្ឋទាំងអស់របស់ខ្លួន ចំនួនប្រមាណជា ៩លាននាក់ ដោយប្រើពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ ការប្រកាសនេះត្រូវបាន ធ្វើឡើងនៅបន្ទាប់ពីពេល ដែលករណីមួយចំនួន ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងនេះ ហើយវាមានទំនាក់ទំនង ទៅនឹងមន្ទីរពេទ្យក្នុងស្រុកមួយ ដែលបានទទួលព្យាបាល...