បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នឹងចាកចេញទៅប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ប៉ុន្តែនឹងមិនទៅប្រទេសម៉ុងហ្គោល និងកូរ៉េខាងត្បូង តាមការគ្រោងទុកពីមុនទេ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើរោគវិនិច្ឆ័យ និងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារមេរោគកូរ៉ូណា។ ដំបូងឡើយ លោក Pompeo បានគ្រោងធ្វើទស្សនកិច្ចប្រទេសទាំងអស់៣ នៅចន្លោះថ្ងៃទី០៤...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនខែ ដើម្បីព្យាយាមផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ប្រទេស ឱ្យឆ្ងាយពីជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ លោកបានលើកឡើង ដោយចេតនាពីការគំរាមកំហែង ដែលវាបង្កឡើងដល់ជនជាតិអាមេរិក ជំរុញការព្យាបាលដោយមិនដឹងខ្លួន និងធានាថាប្រទេសនេះ នឹងមានវ៉ាក់សាំងមួយនៅថ្ងៃណាមួយ។ នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាទុកមុន នៅឯអាហារពេលល្ងាចលោក ត្រាំ បានសន្យាថា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងស្នាក់នៅមន្ទីរពេទ្យយោធាមួយ នៅប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ- ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍ លេខាធិការសារព័ត៌មានសេតវិមាន លោក Kayleigh McEnany បានលើកឡើងថាលោក ប្រធានាធិបតី ដែលមានរោគសញ្ញាស្រាល នៅតែស្ថិតក្នុងស្មារតីល្អ ហើយបានធ្វើការពេញមួយថ្ងៃ។ ដោយសំដៅទៅលើ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយមជ្ឈមណ្ឌល ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់ប្រទេសនេះបានឲ្យដឹង នៅថ្ងៃសុក្រថា រុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីនៃអ្នកជំងឺកូវីដ១៩ថ្មីចំនួន ៩.៤១២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចំាថ្ងៃ គិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ខណៈដែលមានការឆ្លងរាលដាលឡើងវិញ ។ ស្ថិតិផ្លូវការបានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បាននិយាយនៅយប់ថ្ងៃព្រហស្បតិ៍ថា លោកនិងភរិយាលោកស្រី Melania កំពុងរង់ចាំលទ្ធផលនៃ ការធ្វើតេស្តរកមេរោគកូវីដ១៩ ប៉ុន្តែពួកគេនឹងចាប់ផ្តើម“ ដំណើរការដាក់ឱ្យនៅដាច់ដោយឡែក” ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុង Tweet មួយលោក...
ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានចំនួន ៣៤ លានករណី កាលពីថ្ងៃព្រហស្បតិ៍ ហើយចំនួនអ្នកស្លាប់ ក៏មានរហូតដល់ជាង ១លាននាក់ផងដែរ។ ទិន្នន័យរបស់ CSSE បានបង្ហាញថា ចំនួនករណីទូទាំងពិភពលោក បានកើនឡើងដល់ ៣៤,០៩២,៦៩៦នាក់...
ភ្នំពេញ៖ ស្របពេលដែល រាជរដ្ឋាភិបាលថៃបាន ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេលមួយខែទៀត លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើសុំ៤ចំណុច ទៅកាន់លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានសរសេរថា ចំនួនអ្នកឆ្លងសរុបនៃកូវីដ១៩ នៅក្នុងប្រទេសមីយ៉ានម៉ាបានកើនឡើងទៅដល់ ១៤៣៨៣ករណីហើយ ក្រោយប្រកាសរកឃើញករណីថ្មីដល់ទៅ ១០១០នាក់។ ក្នុងនោះផងដែរក្រសួងសុខាភិបាល របស់ប្រទេសមីយ៉ាន់ម៉ាក៏បានប្រកាសដែរថា ករណីបាត់បង់ជីវិតមានចំនួន រហូតទៅដល់៣២១នាក់បន្ទាប់ពីករណីថ្មីមានចំនួន ១១នាក់ ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍ដូចគ្នានេះ ។ ដោយឡែកចំនួនអ្នកដែលបានជាសះស្បើយមានប្រមាណជា ៤១៥៦នាក់ ត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ។ មកដល់ពេលនេះ មនុស្សប្រមាណជា៣០១៣៩៣នាក់ ត្រូវបានគេធ្វើតេស្តហើយក្នុងនោះមនុស្សប្រមាណជា...
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយថា រូបលោកនិងជំទាវទី ១ Melania Trump បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស កូវីដ១៩ ហើយឥឡូវកំពុងស្ថិត នៅដាច់ដោយឡែក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីដែលមានអាយុ ៧៤ ឆ្នាំរូបនេះ បានប្រកាសព័ត៌មាននេះនៅក្នុងធ្វីតធ្វីត។...