ភ្នំពេញ ៖ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញក្នុងថ្ងៃកាន់បិណ្ឌ២ថ្ងៃមកនេះ មានការកើតឡើងជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។ ក្នុងសារពិសេសសម្តេចចេញមុននេះបន្តិចនាថ្ងៃ២៣ កញ្ញា នេះ បានថ្លែងថា “ប្រសិនបើយើងបន្ត អាចថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៤៧៩នាក់ និងស្លាប់ចំនួន ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៦ ៦១៩នាក់ អ្នកជាសះស្បើយចំនួន ៩៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជំងឺកូវីដ-១៩ តែម្នាក់ឯងបាននោះទេ ត្រូវធ្វើការរួមគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានចុះបិទ«វត្តនាគវ័ន»ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកជាបន្ទាន់ ក្នុងថ្ងៃកាន់បិណ្ឌទី១ បន្ទាប់ពីបានរកឃើញ អ្នកឆ្លងកូវីដ១៩ចំនួន០៣នាក់។ អាជ្ញាធរ បានបញ្ជាក់ថាបន្ថែមទៀតថា អ្នកឆ្លងមេរោគកូវីដ-១៩ ទាំង០៣នាក់នោះ រួមមានជាលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន០២នាក់ ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចហ៊ុនសែន បានចុះយកសំណាកភ្លាមៗ និងបានបិទវត្តនាគវ័ន...
អ្អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ ចាប់ពី៤ខែឡើងទៅ អាចចាក់វ៉ាក់សាំងបាន
បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញប្រទេសអង់គ្លេស ឲ្យដកចេញច្បាប់ ដែលតម្រូវឲ្យពលរដ្ឋឥណ្ឌាធ្វើដំណើរទៅអង់គ្លេស ត្រូវធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់ថ្នាំវ៉ាក់សាំង រួចទាំងស្រុងក៏ដោយ។ ថ្នាំវ៉ាក់សាំង Covishield របស់ឥណ្ឌា ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងផលិតក្នុងប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Serum Institute តាមសេចក្តីរាយការណ៍ មិនត្រូវបានអង់គ្លេសទទួលស្គាល់ ក្រោមច្បាប់ថ្មី បើទោះជាដូចគ្នាបេះបិទ ទៅនឹងថ្នាំដែលផ្តល់ឲ្យដល់ពលរដ្ឋអង់គ្លេស រាប់លាននាក់ក៏ដោយ។ ច្បាប់អង់គ្លេសថ្មី ដែលដាក់ចូលឲ្យអនុវត្តជាធរមាន នៅខែក្រោយនេះ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ដោយជនជាតិឥណ្ឌាជាច្រើននាក់ បានចាត់ទុកការសម្រេចចិត្តនោះ ថាជាការរើសអើង។ ពលរដ្ឋអង់គ្លេស ដែលបានចាក់វ៉ាក់សាំងនៅអង់គ្លេស ជាមួយថ្នាំវ៉ាក់សាំងផលិតដោយឥណ្ឌាដូចគ្នា មិនត្រូវបានតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ។ ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងទីក្រុងញូយ៉ក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងសារធ្វីតធ័រមួយដូច្នេះថា “(លោក) បានជំរុញឲ្យមានការ ដោះស្រាយឲ្យបានលឿនចំពោះបញ្ហាធ្វើចត្តាឡីស័យ ដើម្បីផលប្រយោជន៍រួម”។ គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ អាចនឹងបណ្ដាលឲ្យមានការសងសឹកវិញ ពីទីក្រុងញូដេលី ដោយប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនទំនងជានឹងចាត់វិធានការ វាយបកវិញ ប្រសិនបើបញ្ហាមិនដោះស្រាយ ឲ្យបានលឿនទេនោះ៕ ប្រែសម្រួល៖...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្នើឲ្យក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធី ប្រតិបត្តិស្តង់ដារសម្រាប់ដាក់ ឲ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិសាមគ្គី ភូមិស្ទឹងកំបុត ភូមិព្រៃសំបួរ ភូមិទួលសាំងក ភូមិទួលសាំងខ ឃុំអង្គរបូរី និងបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិ ធ្លកយុល ភូមិអំពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ក្នុងស្រុកអង្គរបូរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនឹងលែងហាមឃាត់អ្នកទេសចរ បរទេសមិនឱ្យចូលមកប្រទេសនេះទៀតហើយ ចាប់ពីខែវិច្ឆិកាតទៅប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានពេញលេញ។ សេតវិមានអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទ នៅពេលប្រកាសពីការផ្លាស់ប្តូរគោលនយោបាយ ដែលនឹងបន្ធូរបន្ថយការហាមឃាត់ការធ្វើដំណើរអន្តរជាតិ ដែលត្រូវបាន ដាក់ចេញដើម្បីទប់ស្កាត់ការចម្លងនៃមេរោគឆ្លង។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកដែលមិនមែនជាពលរដ្ឋអាមេរិក និងអ្នកដែលមានគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិក នឹងត្រូវផ្តល់ភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវិរុសបានពេញលេញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២៨នាក់ ជាសះស្បើយ ៤៨៦នាក់ និងស្លាប់ ១៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២៨នាក់ មានករណីឆ្លងសហគមន៍ ៥០៧នាក់ និងអ្នកដំណើរពីបរទេស ១២១នាក់។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៥.៣៤៤នាក់...