បរទេស៖ មន្ត្រីកូរ៉េខាងត្បូង ធ្វើការសង្កត់ធ្ងន់ថា ពួកគេមិនឃើញមាន សកម្មភាពខុសប្រក្រតី នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយនិងកំពុងតែប្រុងប្រយ័ត្ន ចំពោះសេចក្តីរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានជម្ងឺ ឬក៏ត្រូវបានឲ្យស្នាក់នៅ ដាច់ដោយឡែក ដោយសារក្តីព្រួយបារម្ភអំពីវីរុសកូរ៉ូណា។ នៅក្នុងកិច្ចប្រជុំសម្ងាត់មួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង លោក Kim...
ហានូយ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២៧ ខែមេសានេះ បានឲ្យដឹង ថាមនុស្សចំនួន៣នាក់បន្ថែមទៀតហើយ ដែលត្រូវបានគេតេស្តរកឃើញថា បានមានផ្ទុកវិរុសកូវីដ១៩សាជាថ្មី ក្រោយពេលដែលព្យាបាល ជា១០០ភាគរយទៅហើយនោះ ដែលវាបានធ្វើឲ្យករណីបែបនេះ កើនឡើងដល់ទៅ៨នាក់ ហើយក្នុងប្រទេសនេះ។ ប្រភពដដែលបានសរសេរទៀតថា អ្នកទាំង៣នាក់ ដែលមានដូចជា ជនជាតិវៀតណាមម្នាក់ ជនជាតិប្រេស៊ីល២នាក់ ដែលបានជាសះស្បើយទៅហើយនោះ បែរជាតេស្តឃើញវិជ្ជមានសាជាថ្មី ក្នុងរយៈពេល តែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ។...
តូក្យូ៖ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចក្នុងតំបន់របស់ប្រទេសជប៉ុន បាននិងកំពុងធ្លាក់ចូលក្នុងភាព អាក្រក់យ៉ាងឆាប់រហ័ស និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ខណៈដែលវីរុសឆ្លងកូវីដ-១៩ បានបង្កផលប៉ះពាល់ យ៉ាងខ្លាំងលេីសេដ្ឋកិច្ចជាតិ។ ក្រសួងបានបន្ទាបការវាយតម្លៃរួម របស់ខ្លួនសម្រាប់តំបន់ចំនួន ១១ ជាលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ២០១២។ ខ្លួនបានឲ្យដឹងនៅក្នុងខែមករាថា ខណៈពេលដែលមានភាព ទន់ខ្សោយមួយចំនួននៅក្នុងសកម្មភាពផលិតកម្ម សេដ្ឋកិច្ចកំពុងងើបឡើងវិញ។ ក្រសួងបានកត់សម្គាល់ ថាមេរោគនេះបានបណ្តាលឱ្យមាន ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការចំណាយគ្រួសារ និងបរិភោគទៅតម្រូវការក្រៅប្រទេស...
ភ្នំពេញ៖ ក្នុងអំឡុងពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តក្រើនរំលឹកដល់កងទ័ពនិងនិស្សិត ខ្មែរនៅក្រៅប្រទេស បន្តថែរក្សាអនាម័យ អោយបានជាប់ជានិច្ច។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា «សូមក្មួយៗ កងទ័ព...
ស៊ីដនី៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអូស្រ្តាលី បានព្រមានថា ការទាមទារឱ្យមានការស៊ើបអង្កេតមួយ ចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ នេះអាចនាំឱ្យមានការ ធ្វើពហិការរបស់ចិន ទៅលើស្រាប្រភេទ Aussie ឬការធ្វើដំណើរមកប្រទេសអូស្រ្តាលី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអូស្រ្តាលីបានចូលរួម ជាមួយសហរដ្ឋអាមេរិក ក្នុងការអំពាវនាវឱ្យមាន ការស៊ើបអង្កេតឱ្យបានហ្មត់ចត់...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអាទិត្យថា មានករណីឆ្លងថ្មីចំនួន ២១៥នាក់ និងស្លាប់បន្ថែមទៀតចំនួន ១០នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខដែលបានចុះ ក្នុងបញ្ជីនៅក្នុងប្រទេសនេះសរុប ៤.៥៣៤នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន ៣១៧នាក់ផងដែរ ។ លោក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា លោក Andrew Cuomo អភិបាលក្រុង បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុងញ៉ូវយ៉ក នឹងចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីបានផ្ទុះឡើងនូវវីរុសកូរ៉ូណា ខ្លាំងក្លាបំផុត ក្នុងនោះមានវិធីសាស្ត្រមួយចំនួន ដែលធ្វើតាមជំហានៗ ។ លោក Cuomo បានលើកឡើងថា យុទ្ធសាស្ត្រនៃការបើកដំណើរការ...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៦០នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៩,០១០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៣៨២នាក់។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណពលករខ្មែរ ជាង២០0នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗ ក្នុងពេលដែលដែលប្រទេសកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ...