Covid-19

ក្រោយលោក ត្រាំ រិះគន់អគ្គលេខាធិការ អង្គការសហប្រជាជាតិនិយាយថា បច្ចុប្បន្នមិនមែន ជាពេលវាយតម្លៃ ការឆ្លើយតបវីរុស

បរទេស៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយ នៅថ្ងៃពុធនេះថា បច្ចុប្បន្ននេះ មិនមែនជាពេលត្រូវធ្វើការវាយតម្លៃ ការឆ្លើយតបរបស់ពិភពលោក ចំពោះការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណានោះទេ ហើយជំនួសមកវិញ លោកបានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ ផ្តោតលើការងាររួបរួមសាមគ្គីគ្នា ដើម្បីទប់ស្កាត់វីរុស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Antonio Guterres បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅពេលជាចុងក្រោយ នៅពេលដែលយើងប្តូរទំព័រ ស្តីពីការឆ្លងវីរុសថ្មីនេះ ត្រូវតែមានពេលវេលា ធ្វើការពិនិត្យមើលជាខាងក្រោយ យ៉ាងពេញលេញឡើងវិញ ដើម្បីយល់ពីរបៀបដែលជំងឺបែបនេះ ផុសផ្ទុះឡើង និងពង្រីកការឆ្លងរាលដាល នៅទូទាំងពិភពលោក និងរបៀបដែលប្រទេសទាំងអស់ ដែលពាក់ព័ន្ធនោះ មានប្រតិកម្មចំពោះវិបត្តិ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោកនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗ ចំពោះអង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារ ដោយចោទអង្គការនោះ ពីបទធ្វើការផ្តោតជ្រុលហួស លើប្រទេសចិន និងពីបទចេញសេចក្តីណែនាំមិនល្អ នៅក្នុងអំឡុងពេល មេរោគកូរ៉ូណាផ្ទុះឡើងថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

To Top