Covid-19

លោក គីម ជុងអ៊ុន ផ្ញើសារអបអរផ្ទាល់មាត់ដល់លោក ស៊ី ជីនពីង ដែលចិន បានយកឈ្នះលើជំងឺកូវីដ-១៩

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ ថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារផ្ទាល់មាត់​ ទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជិនពីង ដោយសរសើរភាពជោគជ័យរបស់ទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងសារនោះលោកគីម បានអបអរសាទរលោកដោយកោតសរសើរយ៉ាងខ្លាំង ដែលលោកកំពុងឆ្លៀតយក ឱកាសនៃជ័យជំនះក្នុងសង្គ្រាម ប្រឆាំងនឹងការរីករាលដាលជំងឺ ដែលមិនធ្លាប់មាន នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ។

លោកគីម ជុងអ៊ុន ជូនពរលោកស៊ី ជិនពីង ឱ្យមានសុខភាពល្អដោយបង្ហាញនូវជំនឿចិត្តថា គណបក្សនិងប្រជាជនចិន នឹងពង្រឹងជោគជ័យដែលបានធ្វើកន្លងមក និងពង្រីកពួកគេជាប្រចាំដូច្នេះ នឹងទទួលបានជ័យជម្នះចុងក្រោយ ក្រោមការណែនាំដ៏ឈ្លាសវៃ របស់លោកស៊ី ជិនពីង៕
ដោយ ឈូក បូរ៉ា

To Top