Covid-19

មេដឹកនាំអាមេរិកនិងជប៉ុន ពិភាក្សាគ្នាតាមទូរស័ព្ទ អំពីជំងឺឆ្លងកូវីដ១៩

តូក្យូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៨ ខែឧសភា បានឲ្យដឹងថា មេដឹកនាំនៃប្រទេសជប៉ុន លោកនាយកដ្ឋមន្ត្រីអាបេ និងលោកប្រធានាធិបតីអាមេរិកត្រាំ បានជួបពិភាក្សាគ្នា តាមទូរស័ព្ទនៅថ្ងៃនេះ លើបញ្ហាកូវីដ១៩។

ជាលទ្ធផលមេដឹកនាំទាំងពីរ បានសម្រេចរួមគ្នា ក្នុងការបន្តកិច្ចសហប្រតបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតនេះជាសកល នេះបើយោងតាមការបញ្ជាក់អះអាង របស់មន្ត្រីជាន់ខ្ពស់ជប៉ុន។ ក្នុងអំឡងពេលភាគីទាំងពីរ ក៏បានដោះដូរយោបល់គ្នា ពាក់ព័ន្ធទៅនឹងវិធី នៃការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបានបិទ អស់រយៈពេល ជាច្រើនសប្តាហ៍មកហើយនោះ។

កិច្ចពិភាក្សា នៃមេដឹកនាំទាំងពីរនេះផងដែរ ក៏ត្រូវបានគេមើលឃើញថា ជំនួបគ្នាលើកដំបូង ដែលបានលើកយកបញ្ហា ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូនិងប៉ារ៉ាឡាំពិក ដែលត្រូវបានប្រកាសបិទ កាលពីពេលកន្លងមកនោះ មកពិភាក្សាឡើងវិញ ហើយជាក៏បានយល់ព្រម ក្នុងការធ្វើការរួមគ្នា ដើម្បីដំណើរការ ព្រឹត្តិការណ៍ទាំងពីរនេះឡើងវិញ ឲ្យបាននៅក្នុងរដូវក្តៅ ឆ្នាំ២០២១ខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top