Covid-19

សិង្ហបុរីរាយការណ៍ ករណីវីរុសកូរ៉ូណាថ្មី ចំនួន៨៧៦

បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ប្រទេសសិង្ហបុរី បានកត់ត្រាករណី ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៨៧៦ករណី ដែលធ្វើឲ្យចំនួនករណី ឆ្លងវីរុសកូវីដ១៩ សរុបរបស់ប្រទេសនេះ បានកើនឡើងដល់ចំនួន ២៣.៣៣៦ករណី។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ភាគច្រើននៃមនុស្ស ដែលឆ្លងថ្មីៗទាំងនោះ គឺជាកម្មករចំណាកស្រុក ដែលស្នាក់នៅ ក្នុងអគារសយនដ្ឋានរួមគ្នា។

គួរបញ្ជាក់ថា ករណីឆ្លងនៃមេរោគកូវីដ១៩ នៅថ្ងៃអាទិត្យនេះ មានចំនួន៤.១០៣.៥៣៩ករណី ហើយចំនួនអ្នកស្លាប់ បណ្ដាលមកពីជម្ងឺឆ្លងផ្លូវដង្ហើមនេះ មានចំនួន២៨០.៤៧០នាក់ ចំណែកមនុស្សជាពីជម្ងឺនេះ មានចំនួន១.៤៤៣.៤៨០នាក់ នេះបើតាមទិន្នន័យ បានពីគេហទំព័រ Woldometer នៅថ្ងៃទី១០ ខែឧសភានេះ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×