Covid-19

ឥណ្ឌា មានអ្នកស្លាប់ថ្មី ដោយជំងឺកូវីដ១៩ ចំនួន១២៨នាក់ នាំឲ្យតួលេខអ្នកស្លាប់ សរុបកើនដល់ជាង ២.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យនេះថា មានអ្នកស្លាប់ថ្មីចំនួន១២៨នាក់ ដោយសារ ជំងឺកូវីដ១៩ ក្រៅពីនេះ មានអ្នករកឃើញលទ្ធផលវិជ្ជមានថ្មី ចំនួន៣.២៧៧នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងពីថ្ងៃសៅរ៍ នៅក្នុង ប្រទេសនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់២.១០៩នាក់ និងមានអ្នកឆ្លងជំងឺ សរុបដល់៦២.៩៣៩នាក់ ។

ព័ត៌មានបានប្រកាសឲ្យដឹង ដោយក្រសួងខាងលើថា គិតត្រឹមម៉ោង៨និង០០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យនេះ មានអ្នកស្លាប់សរុប២.១០៩នាក់ ដោយសារជំងឺកូវីដ១៩ ដែលបានកត់ត្រានៅក្នុងប្រទេស ” ។

ក្រុមមន្ត្រីមកពីក្រសួង បានបញ្ជាក់ថា ពលរដ្ឋចំនួន១៩.៣៥៨នាក់ បានឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់បង្ហាញឲ្យឃើញថា មានសុខភាពល្អប្រសើរវិញ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×