Covid-19

ចិននឹងដាក់ពន្ធគយខ្ពស់ លើស្រូវសាលីអូស្ត្រាលី ក្រោយប្រទេសនេះ ចូលរួមក្នុងជម្លោះជំងឺកូវីដ-១៩

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តដាក់ពន្ធប្រឆាំង ដែលមានចំនួន ៧៣,៦ ភាគរយលើផលិតផល របស់អូស្ត្រាលីដោយថា ផលិតផលនេះត្រូវបានលក់ ក្នុងតម្លៃទាបមិនសមរម្យ។

ក្រុមអ្នកជំនាញការបរទេស បាននិយាយថា វិធានការចុងក្រោយនេះ ទំនងជាការសងសឹក ប្រឆាំងនឹងប្រទេសអូស្រ្តាលី ដែលជាប្រទេសដំបូង ដែលអំពាវនាវ ឱ្យមានការស៊ើបអង្កេតឯករាជ្យ លើប្រភពដើមនៃវីរុសថ្មី ដែលត្រូវបានរកឃើញដំបូង នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំមុន។

វិធានការដែលនឹងមានប្រសិទ្ធិភាព សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីថ្ងៃអង្គារនេះ ត្រូវបានគេរំពឹងថា នឹងដោះស្រាយផលប៉ះពាល់ ដល់វិស័យកសិកម្ម របស់ប្រទេសអូស្ត្រាលី ដែលប្រទេសនៅមហាសមុទ្រ គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន៕ ដោយ៖ ឈូក បូរ៉ា

To Top