Covid-19

ថៃ រកឃើញ ករណី ឆ្លងមេរោគកូវីដ១៩ ចំនួន២នាក់ ទៀត នៅក្នុងគ្រួសារមួយ

បរទេស៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួនពីរ ករណីបន្ថែមទៀត នៅថ្ងៃអង្គារនេះ ដែលនាំឱ្យករណីឆ្លង មេរោគសរុបដល់ទៅ ៣.០៣៣ ករណី ចំណែកអ្នកស្លាប់មាន ៥៦នាក់ដដែល។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីថ្មីចំនួនពីរគឺ កើតឡើងទៅលើ កូនស្រី និងកូនប្រសាររបស់អ្នកជំងឺ Covid-19 ដែលត្រូវបានបញ្ជាក់កាលពី ពេលមុន នៅខេត្ត Narathiwat ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា កូនស្រីអាយុ ៣៦ ឆ្នាំ និងប្តីរបស់គាត់អាយុ ៤២ ឆ្នាំ បានមើលថែឪពុកនៅឯមន្ទីរពេទ្យមួយក្នុងស្រុក Sungai Kolok ខេត្ត Narathiwat ។

ឪពុកមានជំងឺរលាកសួត ហើយក្រោយ មកត្រូវបានគេធ្វើតេស្ត៍វិជ្ជមានចំពោះ Covid-19 ។ បន្ទាប់មកមន្ត្រីសុខាភិបាលបានធ្វើតេស្តិ៍លើ សាច់ញាតិទាំងពីរនាក់ទៀត។ នៅថ្ងៃទី ៨ ខែឧសភាពួកគេបានធ្វើតេស្តិ៍អវិជ្ជមាន ប៉ុន្តែនៅថ្ងៃទី ១៤ ខែឧសភាពួកគេបានធ្វើតេស្តវិជ្ជមានវិញ៕ប្រែសម្រួលៈ ណៃ តុលា

To Top