Covid-19

កូវីដ១៩ Update នៅតំបន់អឺរ៉ុប៖ អង់គ្លេស មានអ្នកស្លាប់ថ្មី៣៦៣នាក់ ខណៈអ៊ីតាលី មានអ្នកស្លាប់ រហូតដល់ជាង៣ម៉ឺននាក់

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា នៅចក្រភពអង់គ្លេស មានអ្នកស្លាប់ថ្មីចំនួន៣៦៣នាក់ ដែលនាំឲ្យអ្នកស្លាប់ សរុបកើនដល់៣៥.៧០៤ នាក់ ។

ទន្ទឹមនឹងនេះដែរ អ៊ីតាលី មានអ្នកស្លាប់ ដោយវីរុសកូរ៉ូណា ពី១៦១ដល់៣២.៣៣០នាក់ ។
អេស្ប៉ាញ គេបានឃើញថា មានការកើនឡើងតិចតួច នៃអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ។
ចំណែកប្រទេសអាល្លឺម៉ង់ អ្នកឆ្លងដោយជំងឺកូវីដ១៩ថ្មី៧៩៧នាក់ នាំឲ្យអ្នកឆ្លងសរុប លើសពី១៧៦.០០០នាក់ ។

គិតត្រឹមព្រឹកថ្ងៃពុធ ពលរដ្ឋដែលបានធ្វើតេស្ត រកមេរោគនេះ មានផលជាវិជ្ជមាន ចំនួន២៤៨.២៩៣នាក់ ដែលនាំឲ្យតួលេខប្រចាំថ្ងៃ បានកើនឡើង២.៤៧២នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top