Covid-19

អង់គ្លេស ដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ សម្រាប់អ្នកចូលមកទឹកដីរបស់ខ្លួន ខណៈអ្នកស្លាប់ ដោយវីរុសកូរ៉ូណា បានកើនលើសពី៣៦.០០០នាក់

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Priti Patel បានថ្លែងកាលពីថ្ងៃសុក្រថា អ្នកមកដល់ថ្មី ចូលក្នុងទឹកដីអង់គ្លេស ត្រូវនៅដាច់ដោយឡែកខ្លួនឯង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ខែមិថុនា ជាមួយគ្នានេះដែរ នឹងត្រូវពិន័យដល់បុគ្គលណា ដែលល្មើសនឹងការណែនាំ ដើម្បីទប់ស្កាត់រលកទី២ នៃវីរុសកូរ៉ូណា ដែលឆ្លងពីបរទេស ។

លោករដ្ឋមន្ត្រីបានថ្លែងថា អ្នកដំណើរទាំងឡាយ នឹងចាំបាច់ផ្តល់នូវព័ត៌មាន ធ្វើដំណើរ និងការទំនាក់ទំនងរបស់ពួកគេ ដូច្នេះ ពួកគេអាចតាមដានការឆ្លងជំងឺ តាមជើងហោះហើរបាន ។ ពួកគេ ក៏អាចទាក់ទងជាប្រក្រតី ក្នុងអំឡុងពេលធ្វើចត្តឡីស័កទាំងអស់ និងត្រូវត្រួតឆ្លាស់ពីក្រុមអាជ្ញាធរសុខ ភាពសាធារណៈ ។

អ្នកដែលមិនព្រមធ្វើតាមការណែនាំ នឹងត្រូវពិន័យជាប្រាក់១.០០០ផោន ស្មើនឹង១.២១៧ដុល្លារអាមេរិក ។

ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងថា អ្នកជំងឺ៣៥១នាក់បានស្លាប់ ដែលជាតួលេខនៃអ្នកស្លាប់ថ្មី នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យតួលេខសរុបអ្នកស្លាប់ ដោយវីរុសកូរ៉ូណា បានកើនឡើងដល់៣៦.៣៩៣នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top