Covid-19

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តថែរក្សាសុខភាព ការពារជំងឺកូវីដ១៩ រលកទី ២

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល និងនាំអំណោយ សម្ដេចកិតិព្រឹទ្ឋបណ្ឌិត ប៊ុន រានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ៦១គ្រួសារ នៅស្រុកចំការលើ នាព្រឹកថ្ងៃទី ៣០ខែឧសភាឆ្នាំ ២០២០ នេះ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ប្រជាពលរដ្ឋ សូមឱ្យបន្តធ្វើអនាម័យសុខភាព ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ នៃរលកទី ២។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សូមកុំមើលស្រាល ជំងឺកូវីដ១៩ ថ្វីដ្បិតតែប្រទេសកម្ពុជារបស់យើង បានឆ្លងផុតរលកទី១ហើយក៏ដោយ ប៉ុន្តែនៅក្នុងរលកទី២ នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច៎ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពជាចំបង ត្រូវធ្វើអនាម័យជាប្រចាំ ដោយការដុសលាងសំអាតដៃ ជាមួយសាប៊ូ ឬ ទឹកអាល់កុល ឬ ជែល.កំចាត់មេរោគ អោយបានញឹកញាប់ , បើមិនចាំបាច់ សូមកុំចេញក្រៅ ពិសេសកន្លែងដែលមានមនុស្សច្រើន ហើយប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ ឬ ក្រម៉ា ឲ្យបានជាប់ជានិច្ច ជាងនេះទៀត ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យ អនុសាខាស្រុក ក៏ដូចជា ក្រុមការងារកាកបាទក្រហម ឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹង អំពីការឆ្លងនៃជំងឺកូវីដ19 ដ៏កាចសាហាវនេះ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន អោយបានជាប្រចាំ ក្នុងពេលដែលកម្ពុជា រកឃើញអ្នកឆ្លងថ្មីចំនួន ១ករណីបន្ថែម ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ ។ ហើយប្រសិនបើ មានការសង្ស័យលើនរណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទំនាក់ទំនងទូរស័ព្ទ លេខ ១១៥ ដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ទាំង ៦១ នាក់ រួមមាន ជនចាស់ជរាគ្មានទីពឹង ២០នាក់, ជនមានពិការភាព ៥នាក់ ស្រ្តីមេម៉ាយក្រីក្រកូនច្រើន ២៦នាក់, កុមារកំព្រា ៥នាក់, និងអ្នកមានជំងឺរ៉ាំរ៉ៃ ៥នាក់ ក្នុង ម្នាក់ ៗ ទទួលបាន អង្ករ២៥គីឡូ ក្រាម , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ៕

To Top